ព្រឹតិ្តការណ៍ថ្មីៗ

ថាអីចេះខុស! កុកហើរលើមេឃគង់ជាប់ជុង (ករណីប្លន់) !

4 ខែ មុន 440 តូ សុផល

បាត់ដំបង៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពប្លន់កាលពីថ្ងៃទី១៨​ខែធ្នូរ ឆ្នាំ២០១៨​ បានរត់ទៅលាក់ខ្លួននៅប្រទេសថៃភ្លេចខ្លួនត្រឡប់មកវិញត្រូវនគរបាលក្របួចជាប់។

ប្រភពព័ត៌មានពី លោកវរ:សេនីយ៍ កង សុផាណ្ណា នារងព្រហ្មទណ្ឌកំរិតធ្ងន់នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានអោយដឹងថា៖ យោងតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ៣៤៥​ច.ខ ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០០៩ របស់ចៅក្រមសុើបសួរ នៅ យ៉ារ័ត្ន នៃសាលាដំបូងខេត្តបាត់ដំបង អនុវត្តលើឈ្មោះ ធឿន វណ្ណា ភេទប្រុស អាយុ២៨ឆ្នាំពីបទ ប្លន់។

ជនសង្ស័យខាងលើរស់នៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវកម្លាំងនគរបាលជំនាញប្រទះឃើញនិងចាប់ខ្លួនខណះកំពុងហូបបាយនៅលើផ្ទះកាលពីវេលាម៉ោង ១១និង១០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងជំនាញនៃអធិការដ្ឋានស្រុកសង្កែកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទារទោសទៅតាមនិតិវិធី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ