ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

2 ខែ មុន 225 តូ សុផល

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យធ្វើការឃាត់ខ្លួន មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ កាលម៉ោង១១និង ០០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៨ ត្រង់ចំនុចដីលក់លៀស ផ្លូវលំក្រុមទី៣ ភូមិថ្មគោលទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធីសែនជ័យ។

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ប្រាប់អោយដឹងថា ជនសង្ស័យឈ្មោះ ពៅ  វ៉ារិន ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរមិនប្រាកដស្នាក់នៅបន្ទប់ជួលភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធីសែនជ័យ។

វត្ថុតាងចាប់យករួមមាន ក្រាមសរថ្លា ថនួន១១កញ្ចប់ថង់តូច (សង្ស័យជាគ្រឿងញៀន)  និងទូរស័ព្ទ១គ្រឿងម៉ាក ATS ពណ៍ខ្មៅ ។

លោក បានបញ្ជាក់ថា មុននិងឈានដល់ការចាប់ខ្លួនសង្ស័យខាងលើ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថា មានមុខសញ្ញាជក់ និងលក់ដូរថ្នាំញៀនដ៏សកម្ម កំពុងតែធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ក្រោយពីទទួលបាន ភ្លាមៗនោះ កម្លាំងប៉ុស្តិ៍នគរបាលចោមចៅ២ បានធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ អស់រយៈពេលជាច្រើនថ្ងៃ រហូតកំណត់មុខសញ្ញាច្បាស់លាស់ហើយនោះ ទើបកម្លាំងប៉ុស្តិ៍ធ្វើការចាប់ខ្លួន ជនសង្ស័យកំពុងជួញដូរ ជាក់ស្តែង និងឆែកឆេររកឃើញថ្នាំប្រភេទម៉ាទឹកកក ចំនួន១១កញ្ចប់ផងដែរ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងសាកសួរ កសាងកសំណុំរឿង  ត្រៀមបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ