ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌដូនពេញ បន្តជួសជុលប្រព័ន្ធលូចាស់ និងអ៊ុតកៅស៊ូប្រភេទ AC នៅកំណាត់តីរវិថីព្រះស៊ីសុវត្ថិ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងរំដោះទឹកភ្លៀងនារដូវរស្សាខាងមុខ

2 ខែ មុន 178 តូ សុផល

ភ្នំពេញ ៖  នៅថ្ងៃអង្គារ៍ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៩,០០នាទីព្រឹក

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការខណ្ឌដូនពេញ បានបន្តចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស លើការងារជួសជុលដាក់ប្រព័ន្ធលូថ្មី និងអ៊ុតកៅស៊ូប្រភេទ AC នៅតាមបណ្តោយតីរៈវិថីព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ស្រះចក ក្រោយពីបញ្ចប់គម្រោងដាក់ប្រព័ន្ធលូទំហំ ០,៦តឹក ដែលមានប្រវែង ៦២៣ម៉ែត្រ ចាប់ពីផ្លូវលេខ៩៣ ដល់ ផ្លូវលេខ៨៤ ជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌដូនពេញ ដើម្បីរំដោះទឹកភ្លៀងនារដូវរស្សា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ