ព្រឹតិ្តការណ៍ថ្មីៗ

អាងខ្លួនមានអំណាច បង្ខំអោយគ្រូ និងសិស្ស សំពះបាតជើងកូន រឿងទាស់គ្នាតិចតួច នៅក្នុងសាលា

6 ខែ មុន 5479 តូ សុផល

ខេត្តតាកែវ៖ បើតាមសេចក្ដីរាយការពីសិស្សសាលបឋមសិក្សា (បានកាម)ស្រុកព្រៃកប្បាស ខេត្តតាកែវថាកាលពីថ្ងៃទី១១ខែមិថុនាមានសិស្សសាលាដែលជាកូនអ្នកមានអំណាចម្នាក់ក្នុងឃុំ(បានកាម)រៀនថ្នាក់ទីប្រាំបានមានទំនាស់តិចតួចដែលជាសិស្សរួមថ្នាក់បែជាអាណាព្យាបាលមកបង្ខំអោយលោកគ្រូនាយកសាលានិងគ្រូបន្ទុកថ្នាក់ថែមទាំងសិស្សមានទំនាស់សំពះបាតជើកូនរបស់គាត់ដើម្បីបញ្ចប់រឿង។

យោងតាមសេចក្ដីរាយការបានបន្ថែមទៀតថាសិស្សសាលាដែលជាកូនអ្នកមានអំណាចម្នាក់នេះជាក្មេងទំនើងរករឿងវាយគេវាយឯងតាមអំពើចិត្តហើយក្រោយមានរឿងបែជាក្រុមគ្រួសាររបស់ក្មេងម្នាក់នេះបានមកគម្រាមនិងបង្ខំអោយគ្រូសិស្សធ្វើតាមសំណូមពរពួកគេទើបបានចប់រឿងហើយក្មេងម្នាក់នេះនិងអណាព្យាបាលមានរឿងជាច្រើនលើកច្រើនសារមកហើយ។ជុំវិញករណីខាងលើលោកជុំឈឿនអធិការនគរបាលស្រុកព្រៃកប្បាសបានអោយដឹងថាទង្វើរបស់អាណាព្យាបាលសិស្សដែបង្ខំអោយគ្រូៗនិងសិស្សធ្វើតាមអ្វីដែលខ្លួនសំណួមពរគឺពិតជាខុសឆ្គងធ្ងន់ធ្ងរណាស់រឿងសិស្សនិងសិស្សទំនាស់គ្នាតិចតួចទុកអោយគ្រូគេដោះស្រាយទៅលោកបន្ដថារឿងនេះដូចជាច្រើនសារហើយដែលលោកទទួលបានព័ត៍មានពីសាលាខាងលើតែដោយសារមិនទាន់មានបទល្មើសជំនាញលោកក៏នៅស្ងៀមទៅ។

ជុំវិញករណីខាងលើលោក សាន ឈៀង នាយកសាលាបឋមសិក្សាបានកាមបានអោយដឹងថាលោកអត់បានដឹងរឿងនឹងទេតែលោកទទួលស្គាល់ថាសិស្សទំនើងម្នាក់នឹងបង្ករឿងជារៀងរហូតហើយឪពុកម្ដាយរបស់ក្មេងនឹងចាំតែមួលករគ្រូៗនោះទេគាត់មានការលំបាកណាស់នៅពេលអាណាព្យាបាលសិស្សចាំតែកាន់ជើងកូនខ្លួនឯងទាំងខុសឆ្គង។

លោកបន្ដទៀតថាពីមុនឯមកកូនសិស្សម្នាក់និងមានទំនាស់ហើយត្រូវអាណាព្យាបាលមកបង្ខំអោយសិស្សផងគ្រូផងសំពះសុំទោសទើបបញ្ចប់រឿងហើលោកមិនដឹងថាថ្ងៃក្រោយៗទៀតមិនដឹងថាកើតរឿងអ្វីបន្ដទៀតទេបើឪពុកម្ដាយមិនយល់ការខិតខំរបស់គ្រូ។

លោកញ៉ែមស្រស់អភិបាលស្រុកព្រៃកប្បាសបានអោយដឹងថាលោកនឹងអោយខាងការិយាល័យអប់រំស្រុកចុះទៅបើកការស៉ើបអង្កេតបើសិនជាបែបនេះមែននិងអនុវត្តតាមផ្លូវច្បាប់។ ដោយ សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!