ព្រឹតិ្តការណ៍ថ្មីៗ

 លោក លីម សុភា៖ ផ្សាយពីទីតាំង ហ្គេមអនឡាញ យីហោផ្ទះខៀវ ក្នុងកាលៈទេសៈនេះ ខាតហើយ!

1 សប្តាហ៍ មុន 555 តូ សុផល

ភ្នំពេញ​ ៖ ក្រោយអង្គភាពព័ត៌មាន ធី អីន អិន​ ចុះផ្សាយ ក្រោមចំណងជើងថា “ ទីតាំង​អ៊ី​ន​ធើ​ណិ​ត​២៤​ម៉ោង​ ​ផ្ទះ​ខៀវ​​ បើក​ល្បែងស៊ីសង​តាម​អន​ឡាញ​ដោយ​ចំហរ សង្ស័យចៅហ្វាយខណ្ឌ លីម សុភា បើកភ្លើង ខៀវ”។

លោក លីម សុភា អភិបាលខណ្ឌ៧មករា បានប្រតិកម្មថា លោក មិនបានបើកភ្លើងខៀវអោយទេ លោកមិនទាំងស្គាល់ថា ទីតាំង​អ៊ី​ន​ធើ​ណិ​ត​២៤​ម៉ោង​ ​ផ្ទះ​ខៀវ​​ នៅឯណាផង! លោកបន្ថែមទៀតថា ក្នុងកាលៈ  ទេសៈនេះ វ៉ៃខាតហើយ! ជុំវិញការខាត ឬចំណេញ មិនដឹងលោកអភិបាលខណ្ឌលោកចង់សំដៅទៅលើអ្វី អោយប្រាកដនោះទេ ឬមួយបើបិទទីតាំងខាងលើ លោកត្រូវខាតបង់ចំណូលចូលហោប៉ាវខ្លួន ឬមួយលោកសំដៅទៅលើការសន្លឹកឆ្នោតដែលពលរដ្ឋនឹងគូសជូននាពេលខាងមុខនេះ? ដោយឡែក លោកអធិការត្រជាក់ល្ហឹម នេត ស៊ីថុន វិញគ្មានវាចារថ្លែងមួយម៉ាត់សោះ រីឯការបង្ក្រាបវិញស្ងប់ដូចទឹកឥតរលក។

សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​និង​កម្លាំង​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់គ្រង​ត្រូវ​បង្ក្រាប​រាល់​បទល្មើស​ ល្បែង​ស៊ី​គ្រប់​ប្រភេទ​ជា​ដាច់ខាត​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​សារព័ត៌មាន ថា​ហាង​បម្រើ​សេ​វ៉ា​វិស័យ​អ៊ី​ន​ធើ​ណិ​ត​២៤​ម៉ោង​ ដែល​មាន​យីហោ​ ​ផ្ទះ​ខៀវ​ ដែល​មាន​២​ទីតាំង​នៅ​ក្នុង​ទឹកដី​ខណ្ឌ​ ៧​មក​រា​ កំពុង​លួច​បើក​ល្បែង​ស៊ី​ផ្ទាល់​តាម​ អន​ឡាញ​យ៉ាង​រលូន​គេដាក់ការសង្ស័យថា ​អាជ្ញាធរ និងកិច្ចខណ្ឌ​៧​មក​រា​ បើកភ្លើងខៀវអោយ។

​ប្រភព​ដដែល​បន្ត​ថា​ ទីតាំង​អ៊ី​ន​ធើ​ណិ​ត​២៤​ម៉ោង​គឺជា​ កន្លែង​បើក​ល្បែងស៊ីសង​ ភ្នាល់​តាម​អន​ឡាញ​,​ ល្បែងស៊ីសង​ជា​ច្រើន​ផ្សេង​ទៀត​ និង​ជា​ជម្រក​ ផ្តល់​មធ្យោបាយ​ ឲ្យ​ជនល្មើស​ ជ្រកកោន​ ដោយសារ​តែ​បើក​បម្រើ​ការ​ ២៤​ម៉ោង​ លើ​២៤​ម៉ោង​។​ អ៊ី​ន​ធើ​ណិ​ត​ ២៤​ម៉ោង​ លើ​២៤​ម៉ោង​ ជា​ច្រើន​កន្លែង​នៅ​ក្នុង​ទឹកដី​ខណ្ឌ​៧​មក​រា​ កំពុង​បើក​ដំណើរការ​យ៉ាង​រលូន​ ដោយសារ​ ទីតាំង​ទាំងនោះ​មាន​អ​ជ្ញា​បណ្ណ​ចេញពី​ក្រសួង​នានា​។​ នៅ​ក្នុង​ទូ​ទាំង​ខណ្ឌ​៧​មក​រា​ មាន​ ទីតាំង​អ៊ី​ន​ធើ​ណិ​ត​ភ្នាល់​ល្បែងស៊ីសង​ តាម​អន​ឡាញ​ ជា​ច្រើន​ តាម​ផ្លូវ​ធំៗ​ ផ្លូវលំ​ ច្រក​ឌឿងហែម​។​

ប្រភព​ពី​ប្រជាពលរដ្ឋ​ បាន​ឲ្យ​ដឹង​ថា​ រាល់​ទីតាំង​មួយៗ​ មាន​អ្នក​មើល​ការ​ ខុស​ត្រូវ​ ឬ​ អ្នកគ្រប់គ្រង​គ្រប់កន្លែង​ ទាំងអស់​ ពួក​គេ​មាន​អំនួត​ មិន​ខ្លាចរអារ​ ជាមួយ​សមត្ថកិច្ច​ ថ្នាក់​ក្រោមៗ​នោះ​ទេ​ ដោយសារ​គេ​ស្គាល់​ទាប​បំផុត​ ក៏​ចាប់ពី​ ថ្នាក់​អធិការ​ អភិបាល​ខណ្ឌ​ ឡើង​លើ​ឯណោះ​ មិនដឹង​ថា​គេ​មាន​ឥទ្ធិពល​ ឬ​ក៏​ប្រើ​អំណាច​ទឹកប្រាក់​ ក្នុង​កម្រិត​ណា​ទេ​។​ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ ល្បែងស៊ីសង​ គឺជា​ប្រភព​ផ្តើម​ចេញ​ឲ្យ​មាន​បទល្មើស​ ហើយ​អនុញ្ញាតិ​ឲ្យ​បើក​ មិន​បង្ក្រាប​ គឺជា​កំហុស​ធ្ងន់ធ្ងរ​ និង​មិន​អនុវត្ត​ទៅ​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​។​

សូម​បញ្ជាក់​ថា​ ខណ្ឌ​៧​មក​រា​ ជា​ខណ្ឌ​មួយ​ដែល​មាន​ភូមិសាស្ត្រ​ស្មុគស្មាញ​ និង​ជា​កន្លែង​ដែល​សម្បូរ​ទៅ​ដោយ​បទល្មើស​ទៀត​ផង​ព្រោះ​មាន​ក្មេង​ទំនើង​ប្រមូលផ្តុំ​គ្នា​ ប្រើប្រាស់​គ្រឿងញៀន​ ល្បែងស៊ីសង​និង​មាន​ អ៊ី​ន​ធើ​ណេ​ត​២៤​ម៉ោង​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​អ៊ី​ន​ធើ​ណិ​ត​២៤​ម៉ោង​ សូម​ណូ​ម​ពរ​ដល់​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​ ជួយ​ពិនិត្យ​មើល​ផង​ ព្រោះ​ពួក​គាត់​មានការ​ព្រួយ​បារ​ម្ម​ណ៍​ ពី​បញ្ហា​អសន្តិសុខ​ក្នុង​មូលរ​ដ្ឋា​ន​របស់​ពួក​គាត់​ ៕

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ