ព្រឹតិ្តការណ៍ថ្មីៗ

​មន្ត្រី​សុរិយោដី​ខេត្តកណ្តាល​ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីគ្រឿងញៀន!

1 សប្តាហ៍ មុន 337 តូ សុផល

​​​​​​​​​​​​​​​​​​ភ្នំពេញ​ ៖​ នៅ​ម៉ោង​៣​និង​៣០​នាទី​ ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៨​ ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​មាន​ករណី​បាត់​សណ្តាប់ធ្នាប់​បង្ក​ដោយ​ ឈ្មោះ​ លឿង​ អ៊ា​ន់​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​ មន្ត្រី​សុរិយោដី​ខេត្តកណ្តាល​ បើករថយន្ត​ ម៉ាក​ ឡិច​ស៊ី​ស​ Gs450​ ពណ៌​ស​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Al5422​។​

ប្រភពអោយដឹងថា ​មុន​ពេល​កើតហេតុ​ ជន​ខាងលើ​បាន​ចេញពី​ក្លិប​ ត្រូ​ហ្វែ​ស​ នៅ​ម៉ោង​០០​និង​១០​នាទី​ ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៨​ បើកបរ​ម្នាក់ឯង​ ដល់​លើ​ស្ពាន​បាត់បង់​ស្មារតី​ ក៏​ចុះ​ពី​រថយន្ត​រត់​ឆ្លេរ​ ឆ្លារ​ចង់​លោត​ទម្លាក់​ទឹក​ តែ​សមត្ថកិច្ច​ឃើញ​ទាន់​ជួយ​អន្តរាគមន៍​ ឃាត់​បញ្ជូន​មក​ខណ្ឌ​ រួច​ធ្វើតេស្ត​ទឹកនោម​មាន​សារធាតុ​ញៀន​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ