ព្រឹតិ្តការណ៍ថ្មីៗ

ធុំក្លិនស្អុយចេញពីបន្ទប់១១៨ បើកទ្វារចូលទើបដឹងរឿង….!

1 សប្តាហ៍ មុន 577 តូ សុផល

បន្ទាយមានជ័យ​ ៖​ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក មានករណីមនុស្សស្លាប់នៅក្នុងបន្ទប់លេខ១១៨ផ្ទះជួលរបស់ ឈ្មោះ ណៃ សុខា​ អាយុ៦០ឆ្នាំ​ ភេទប្រុស ជនជាតិខ្មែរនៅ ផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សាកសពឈ្មោះប្រាក់​ សូសុិន ផេង ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិថៃ។ តាមការបំភ្លឺពីលោកណៃ សុខា ជាម្ចាស់ផ្ទះបានអោយដឹងថា ឈ្មោះប្រាក់​ កូសុិន ផេង បានមកជួលបន្ទប់ស្នាក់នៅជាង១០ឆ្នាំហើយ ជាអ្នកលេងល្បែងតាមកាសុីណូលុះដល់ថ្ងៃទី៨​ ខែមិថុនា​ ឆ្នាំ២០១៨ មិនឃើញចេញពីបន្ទប់ លុះដល់យប់ថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០១៨ ទើបធុំក្លិនស្អុយចេញពីបន្ទប់១១៨ ទើបដឹងថាមានមនុស្សស្លាប់។

សមាសភាពគណ:កម្មការត្រួតពិនិត្យមានៈ​ លោក វរសេនីយទោ សួន សុត្ថារ័ត្ឋ នាយការិយាល័យបច្ចេកទេស និងកំលាំងជំនាញ លោក ព្រហ្ម ពិសិដ្ឋ អធិការរង​ និងកម្លាំងផ្នែកជំនាញ​ លោកព្រំ គឹមហៀង គ្រូពេទ្យបង្អែកក្រុង

លោកជា ជឿន ក្រុមប្រឹក្សា​ សង្កាត់​ លោកមេភូមិក្បាលស្ពាន១​ កម្លាំងកងរាជអាវុធហត្ថក្រុង​ កម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត​ កម្លាំងនគរបាលអន្តោរប្រវេសន៍ច្រកទ្វារ​ តាមការត្រួតពិនិត្យរបស់គណ:កម្មការជំនាញ និង លោកគ្រូពេទ្យជំនាញបានសន្និដ្ឋានថាឈ្មោះប្រាក់ កូសុិនផេង ស្លាប់ដោយជំងឺខ្យល់គ ។

សាកសពនេះមិនពាក់ព័ន្ធករណីឃាតកម្មទេ។​ បច្ចុប្បន្នសាកសពទៅតំកល់ទុកនៅវត្តបាលិលេយ្យនិងប្រគល់ជូន​សាច់ញាតិ​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ