ព្រឹតិ្តការណ៍ថ្មីៗ

(ប្រុងប្រយ័ត្នៗ) ថ្ងៃនេះស្លាប់៥នាក់ របួសធ្ងន់៩នាក់

1 សប្តាហ៍ មុន 108 តូ សុផល

​ភ្នំពេញ​ ៖​ បើយោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​

នៅ​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក​(​យប់​៨​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៥​នាក់​ រង​របួសធ្ងន់​ ៩​នាក់​(​ស្រី​២​នាក់​)​ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​១១​នាក់​ (​យប់​១០​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៦​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ១២​គ្រឿង​ រថយន្ត​តូច​ ២​គ្រឿង​ រថយន្ត​ធំ​ ២​គ្រឿង​ ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ១​លើក​ មិន​គោរព​សិទ្ធិ​ ៣​លើក​(​ស្លាប់​២​នាក់​)​ ប្រជែង​ ៤​លើក​(​ស្លាប់​៣​នាក់​)​ កត្តា​យាន​ ១​លើក​ ។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៦​លើក​ ផ្លូវ​ខេត្ត​ ៣​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៦​លើក​ រថយន្ត​តូច​ ២​លើក​ រថយន្ត​ធំ​ ១​លើក​ ។​

​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ កំពង់ឆ្នាំង​ ២​លើក​ ស្លាប់​២​នាក់​ របួស​១​នាក់​,​ ព្រះ​សីហ​នុ​ ២​លើក​ ស្លាប់​១​នាក់​ របួស​៣​នាក់​,​ កណ្តាល​ ១​លើក​ ស្លាប់​១​នាក់​ របួស​២​នាក់​ និង​កំពង់ធំ​ ១​លើក​ ស្លាប់​១​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​១១​ថ្ងៃ​ ចាប់​គិត​ពី​ថ្ងៃ​ទី​០១​ ដល់​ ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ៨៥​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៤៥​នាក់​ របួស​សរុប​ ៣៦​នាក់​ របួសធ្ងន់​ ៦២​នាក់​ របួសស្រាល​ ៧៤​នាក់​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ