ព្រឹតិ្តការណ៍ថ្មីៗ

ត្រូវតែទទួលខុសត្រូវចំពោះក្រុមប្រឹក្សាវិន័យ បើមិនមានកម្លាំងនៅប្រចាំការក្នុងវេនរបស់ខ្លួន

1 សប្តាហ៍ មុន 386 តូ សុផល

ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យនៅវេនប្រចាំបញ្ជារបស់ស្នងការរងទទួលវេននៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ០៣ គឺប៉ុស្តិ៍នគរបាលរដ្ឋបាលក្រែក និងត្រពាំងផ្លុង ស្រុកពញាក្រែក និងប៉ុស្តិ៍នគរបាលរដ្ឋបាលដារ ស្រុកមេមត់ នាថ្ងៃអទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ មិថុនា គ.ស ២០១៨ ។

លោកស្នងការបានបញ្ជាក់ថា ៖ ការដែលលោកត្រួតពិនិត្យទៅតាមវេនប្រចាំបញ្ជារបស់ស្នងការរង ទទួលវេននៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងចុះទៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលនិមួយៗ ក្នុងខេត្តត្បូងឃ្មុំ គឺមិនមែនទៅចាប់កំហុសដល់កងកម្លាំងក្រោមឱវាទនោះទេ ដើម្បីពង្រឹងទៅលើកិច្ចការងារទទួលខុសត្រូវរបស់ខ្លួនដែលយើងបាន បែងចែកជូនរួចរាល់។ ពិសេសរាល់ការចុះតាមបណ្តាប៉ុស្តិ៍ ដើម្បីបង្ហាញនូវបទពិសោធន៍នៃការដឹកនាំ និងស្វែងយល់ពីបញ្ហានានាដែលជាទុក្ខលំបាករបស់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងសហគមន៍ ។

ក្នុងឱកាសដែលលោកស្នងការបានធ្វើដំណើរចុះទៅត្រួតពិនិត្យប៉ុស្តិ៍ចំនួន ០១ នៃស្រុកពញាក្រែក និងប៉ុស្តិ៍ចំនួន ០១ នៃស្រុកមេមត់ បានលើកឡើងថាចំពោះស្នងការរងទទួលវេនប្រចាំបញ្ជាអវត្តមាន (បាត់មុខ) និងប៉ុស្តិ៍មិនមានកម្លាំងនៅប្រចាំការ (កន្លែងណាងងឹតនឹងហៅទៅបំភ្លឺ) ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលក្រែក និងអធិការនគរបាលស្រុកពញាក្រែក សូមឲ្យការិយាល័យបុគ្គលិក កោះអញ្ជើញបំភ្លឺក្នុងករណីនោះភ្លាម ។ លោកបានបញ្ជាក់បន្ថែមទៀតថាចាប់ពីថ្ងៃនេះតទៅលោកនឹងធ្វើដំណើរចុះទៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៤ ជាបន្តបន្ទាប់ទៅតាមពេលវេលា និងលទ្ធភាពដែលអាចធ្វើទៅបានដោយមិនជម្រាបជូនមុនឡើយ ។

បន្ទាប់ពិនិត្យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រែករួចលោកបានបន្តដំណើរទៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងផ្លុង បានឲ្យដឹងថាការងាររបស់នាយប៉ុស្តិ៍រូបនោះ គឺយើងទទួលយកបានដោយកម្លាំងក្រោមឱវាទយកចិត្តទុកដាក់នូវការអនុវត្តវិន័យរបស់កងកម្លាំង មានការបែងចែកវេនចុះប្រជុំផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋនៅខ្នងផ្ទះ និងពង្រឹងកិច្ចការងារជំនាញបានយ៉ាងល្អប្រសើរ ។

ខណៈពេលប៉ុស្តិ៍ទី២ បានត្រួតពិនិត្យចប់សព្វគ្រប់លោកក៏បានបន្តដំណើរមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលដារ ស្រុកមេមត់ ដែលប៉ុស្តិ៍ទី៣ ក៏បានឃើញប្រជាពលរដ្ឋ ០១ នាក់ស្រី កំពុងមកដាក់ពាក្យបណ្តឹងលើបញ្ហាទំនាស់ព្រំដី ប៉ុន្តែលោកនាយប៉ុស្តិ៍នគរបាលដារ បានបញ្ជាក់ប្រាប់ទៅស្ត្រីរូបនោះឲ្យទៅសាលាឃុំដើម្បីដោះស្រាយ ព្រោះបញ្ហានោះយើងខ្ញុំមិនអាចជួយបានឡើយ មានតែលោកមេឃុំទេទើបដោះស្រាយបាន ។ លោកបានប្រាប់ថានេះជាការបញ្ជាក់ឲ្យឃើញថាលោកនាយប៉ុស្តិ៍រូបនោះយល់ដឹងនូវបញ្ហាដែលកើតមានឡើងនៅក្នុងមូលដ្ឋានភូមិ.ឃុំរបស់ខ្លួន ចេះពន្យល់និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋភ្លាមៗនៅនឹងកន្លែងដោយឲ្យពួកទទួលយកបានដោយក្តីសោមន្សរីករាយ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ