ព្រឹតិ្តការណ៍ថ្មីៗ

យួនមករកស៊ីខុសច្បាប់១៣នាក់ទៀតហើយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​

2 ខែ មុន 76 តូ សុផល

​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១៥​និង​៣០​នាទី​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​ លោក​អនុសេនីយ៍ឯក​ ឌី​ គឹ​ម​ហេង​ ជា​នាយ​រង​ការិយាល័យ​ សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌទួលគោក​ សម្របសម្រួល​ផ្លូវច្បាប់​ដោយ​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​លោក​ លឹ​ម​ ស៊ា​ង​ហៃ​ ក្រឡាបញ្ជី​ ចុះ​ត្រួតពិនិត្យ​ ជនជាតិ​វៀតណាម​ ដែល​ឆ្លង​ដែន​ និង​ធ្វើការ​ខុសច្បាប់​ ស្ថិត​នៅ​ហាង​កាហ្វេ​ និង​ហាង​ម៉ាស្សា​កោស​ជប់​ ផ្លូវ​លេខ​២២៣​ និង​ផ្លូវ​៣៣៦​ សង្កាត់​ផ្សារ​ដើម​គរ​ ខណ្ឌទួលគោក​ ជា​លទ្ធផល​៖​ ពិនិត្យ​ឃើញ​មាន​ ជនជាតិ​វៀតណាម​។​

​លោក​វរ​ស​នី​យ៍​ទោ​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​កម្លាំង​ជំនាញ​បាន​ត្រួតពិនិត្យ​ឃើញ​ជនជាតិ​វៀតណាម​ សរុប​ចំនួន​១៣​នាក់​ (​ស្រី​០៥​នាក់​)​។​ ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​ បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ