ព្រឹតិ្តការណ៍ថ្មីៗ

សិស្សថ្នាក់ទី១១Bសាលាអង្កការ S.O.S ត្រូវឃាត់ខ្លួន ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរ ស័ព្ទ )

2 ខែ មុន 240 តូ សុផល

ភ្នំពេញ៖  ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ឆក់ទូរស័ព្ទ នៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០១៨ វេលា ម៉ោងប្រហែល ១៦:៣៥ នាទីនគរបាលប៉ុស្តិ៍បឹងកក់ទី២ បានសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ:លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) នៅចំណុចផ្លូវលេខ ៥៩៨ កែង ផ្លូវលេខ ១៩៨៦ ក្រុមទី២ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប្រព្រឹត្តនៅចំណុចមុខផ្ទះ លេខ ១៥ ផ្លូវលេខ៣២៧ កែងផ្លូវលេខ ៥៩៦ ក្រុមទី ១៣ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ សេង ចាន់ថេន ហៅ ថេន ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ: សិស្សថ្នាក់ទី១១Bសាលាមណ្ឌលអង្កការ S.O.S ស្នាក់នៅផ្ទះជួលមិនស្គាល់លេខ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ (អង្គការជួលអោយស្នាក់នៅ) ។

ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុ ប្រហែល ២៦ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូមួយ គ្រឿង ម៉ាក Scoopy ពណ៌ ស មិនចាំស្លាក
លេខ ។

ប្រភពអោយដឹងថា  នៅពេលកើតហេតុ ថ្ងៃទី១០ ខែ ឩសភា ឆ្នាំ ២០១៨ ម៉ោងប្រហែល១៦:៣៥នាទី ជនរង គ្រោះបានជិះម៉ូតូចំនួន ០១គ្រឿងម៉ាក Scoopyពណ៌ ស មិនចាំស្លាកលេខ បានជិះតាមបណ្តោយផ្លូវលេខ ៣២៧ ទិសដៅពីជើងទៅត្បូងមកដល់ចំណុចផ្លូវលេខ៥៩៦ កែង៣២៧ជនសង្ស័យឈ្មោះ សេង ចាន់ថេន និងបក្សពួកចំនួន០៥នាក់ ជិះម៉ូតូ ០៣គ្រឿង ដោយរូបខ្លួនជិះម៉ូតូ ០១គ្រឿង ម៉ាក Honda C125 ពណ៌ខ្មៅ សេរីឆ្នាំ ២០០៨ មានស្លាកលេខតែមិនចាំ អង្គុយពីខាងក្រោយ អ្នកបើកឈ្មោះ អា រ៉ា ហៅមាន់ ភេទប្រុស អាយុប្រហែល ១៧ឆ្នាំ បានជិះចូលមកអែបជិតពីខាងឆ្វេងដៃជនរងគ្រោះរួចធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះដែលកំពុងកាន់ទូរស័ព្ទនៅដៃឆ្វេង រីឯបក្ខពួកឈ្មោះ ព្រុំ ដេវីត ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ ជាមួយ ឈ្មោះ ផលនិស័យទេវ: ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ ជិះម៉ូតូ ០១ គ្រឿង ម៉ាក Honda C125 ពណ៌ខ្មៅសេរីឆ្នាំ ២០១៥មានស្លាកលេខតែមិនចាំ និង ឈ្មោះ អ៊ុក សុផានិត ភេទ ប្រុសអាយុប្រហែល១៨ឆ្នាំ និង ឈ្មោះ អា រី ភេទប្រុស អាយុប្រហែល ១៥ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកHongda C110 សង់ប៉ិច ពណ៌ខ្មៅ សេរីឆ្នាំ២០១២មានស្លាកលេខតែមិនចាំ ជាអ្នកបិទគូថ តាមពីក្រោយ ក្រោយពេលធ្វើសកម្មភាព ឆក់បានសំរេច ជនសង្ស័យ ឈ្មោះ អា រ៉ា និង សេង ចាន់ថេនបានជិះម៉ូតូគេចចេញពីកន្លែងកើតហេតុតាមផ្លូវលេខ ៥៩៨ បញ្ច្រាសទិសបត់ទៅដល់ចំណុចផ្លូវលេខ ៥៩៨ កែងនិងផ្លូវ លេខ១៩៨៦ ក្រុមទី២ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ក៏បានជ្រុលទៅបុកនិង ម៉ូតូឡាំប្រឺតាឥណ្ឌា បណ្តាលអោយដួលធ្លាក់ជនសង្ស័យឈ្មោះ សេង ចាន់ថេន ត្រូវបានជន
រងគ្រោះដេញតាមពីក្រោយសហការជាមួយសមត្ថកិច្ចយើងឃាត់ខ្លួនបាន ដោយជនរងគ្រោះបានយកទូរស័ព្ទរបស់ខ្លួនបានមកវិញរួចជិះម៉ូតូបន្តដំណើរទៅបាត់ដោយមិនដាក់ពាក្យប្តឹង ចំណែកជនសង្ស័យឈ្មោះ អារ៉ា ក៏បានលើកម៉ូតូបើកគេចខ្លួនបាត់ទៅ ។

ក្រោយពេលឃាត់ខ្លួនយើងបានយកទឹកនោមជនសង្ស័យឈ្មោះ សេង ចាន់ថេន ទៅពិនិត្យដើ
ម្បីស្វែងរកសារធាតុញៀន ជាលទ្ធផលអវិជ្ជមានគ្មានសារធាតុញៀន ។

បច្ចុប្បន្នជនសង្ស័យទាំង០១នាក់ ឈ្មោះ សេងចាន់ថេន កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ