ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីនគរបាលម្នាក់ស្លាប់ ប្រពន្ធរបួសធ្ងន់ ដោយរថយន្តកាមរីហើមបុក

2 ខែ មុន 396 តូ សុផល

រតនគិរី ៖ មន្ត្រីនគរបាលម្នាក់ស្លាប់ ប្រពន្ធរបួសធ្ងន់ ដោយរថយន្តកាមរីហើមបុករថយន្តកាមរីហើម១គ្រឿងពន្លះម៉ូតូ

ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះស្លាប់ម្នាក់នឹងរងរបួសធ្ងន់ម្នាក់ខណៈមានភ្លៀងធ្លាក់យ៉ាងខ្លាំងមើលផ្លូវពុំឃើញក៏ជ្រុលចង្កូតទៅបុកពេញទំហឹងតែម្តង ។

បើតាមមន្ត្រីនគរបាលមូលដ្ឋានបានប្រាប៎ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង៦នឹង៣០នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុច វាលរំប្លង់ ស្ថិតនៅក្នុងភូមិតងកាម៉ាល ឃំុអូរជំុ ស្រុកអូរជំុ ខេរ្តរតនគិរី។

បើតាមនគរបាលស្រុកអូរជុំ បានឲ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ ស្មៀន ថៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិគ្រឹង ទីលំនៅបច្ចុប្បន្នភូមិសាទុក ឃំុប៉ូយ ស្រុកអូរជុំ បេីកបររថយន្ត១គ្រឿងម៉ាកកាមារីហេីម សេរីឆ្នាំ95 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2B-0362 ។

ចំណែកជនរងគ្រោះឈ្មោះ ម៉ាង ធន់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិគ្រឹង (ស្លាប់) មានមុខរបរជានគរបាល នាយរងការិយាល័យ ទីលំនៅបច្ចុប្បន្នភូមិគោក ឃំុល្អក់ ស្រុកអូរជំុ ខេត្តរតនគិរី ជិះម៉ូតូ១គ្រឿង ម៉ាកសុីរុស ពណ៌ខ្មៅ អត់ស្លាកលេខ ។
រីឯប្រពន្ធឈ្មោះ ឡញ រេល អាយុ៤០ឆ្នាំ ជនជាតិទំពួន បានរងរបួសធ្ងន់ បាក់ជេីងម្ខាង ហេីយបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តរតនគីរី ។

ក្រោយកើតហេតុ នគរបាលមូលដ្ឋានចុះមកអន្តរាគមន៍ ហើយបានឃាត់ខ្លួនអ្នកបើកបររថយន្តបង្កជាបណ្ណោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអូរជំុ ក្រោមការសម្របសម្រួលពីលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។

ក្រោយវាស់វែងរថយន្តនិងម៉ូតូ ត្រូវសមត្ថកិច្ច អូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជំុដើម្បី រងចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់ ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ