ព្រឹតិ្តការណ៍ថ្មីៗ

អ្នកលេងហ្វេសប៊ុក២នាក់ត្រូវ សម្តេចតេជោព្រមាន និងឱ្យពិនិត្យ លើតួនាទីពួកគាត់ឡើងវិញ

4 ខែ មុន 978 តូ សុផល

 

ភ្នំពេញ ៖ អ្នកលេងហ្វេសប៊ុក ល្បីឈ្មោះ ២នាក់ត្រូវសម្តេចតេជោហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមាន និងឱ្យពិនិត្យលើតួនាទីពួកគាត់ឡើងវិញ ក្រោយពីអ្នកលេងហ្វេសប៊ុក ល្បីឈ្មោះគឺលោក ផែង វណ្ណៈ និងលោកខាន់ ចាន់សុផល បានបញ្ឆេះកំហឹងរឿង លោកសង្ឃ ស៊ីពោត និងនារីជាស្រីស្នេហ៍នោះដោយសម្តេចបានឱ្យក្រសួងការពារជាតិ និងអ្នកខាងទទួលបន្ទុកយោធា គួរត្រូវពិនិត្យលើតួនាទីពួកគាត់ឡើងវិញ ព្រោះខាងយោធា មិនត្រូវចេះទៅបង្កើតរឿងបែបនេះទេ។

សម្តេចតេជោបានបន្តថា “ខាន់ ចាន់សុផល និងផែង វណ្ណៈ គឺជាអ្នកលេងហ្វេសប៊ុកដូចគ្នា ផែង វណ្ណៈ សំភាសន៍លោកសង្ឃ និង ខាន់ ចាន់សុផល សំភាសន៍ នាងនោះ ទប់មិនបានបង្ហោះសារចេញមកទាំងអស់។ ដល់ ខាន់ ចាន់សុផល ដូចជាស្រួល ទៅបញ្ឆេះខាងស្រីមួយរឿងទៀត”។

សម្តេចបានមានប្រសាសន៍បែបនេះនៅគ្រាដដែលបានអញ្ជើញជាអធិបតីភាពសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៦ នាព្រឹកថ្ងៃទី១១ខែមិថុនា ឆ្នាំ២០១៨នេះ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ