ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លូនបានជនសង្ស័យប្រុសស្រី ០៩នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

2 ខែ មុន 195 តូ សុផល

ភ្នំពេញ  ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌព្រែកព្នៅ ,ខណ្ឌមានជ័យ និងខណ្ឌឬស្សីកែវបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី សរុប ០៩នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ជាបន្តបន្ទាប់គ្នា នៅគោលដៅផ្សេងគ្នា យកមកទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ រួម និងក្រាមពណ៍សថ្លា ១៧កញ្ចប់(ប្រភេទម៉ាទឹកកក) ដើម្បីធ្វើការឃុំខ្លួនបណ្តោះអាសន្ន រង់ចាំមន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន ធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ។

ពួកគេទាំង ០៩នាក់ មាន៖

១/ ឈ្មោះ លន ដា ភេទប្រុស អាយុ២៨ឆ្នាំ
២/ ឈ្មោះ អៀង គា ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៧:៣០នាទី នៅចំណុច ផ្លូវបេតុងឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

៣/ ឈ្មោះ ញ៉េន សាទុន ហៅអាសី ភេទប្រុស អាយុ ២២ឆ្នាំ
៤/ ឈ្មោះ ខុម ស្រីនិច ហៅអាតូច ភេទស្រី អាយុ ១៨ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៦:០០នាទី នៅចំណុច ផ្លូវមុន្នីរ៉េត២១៧ ក្រុមទី១២ ភូមិដំណាក់ធំ០១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៥/ ឈ្មោះ បៀង ទ្រី ភេទប្រុស អាយុ ១៨ឆ្នាំ
៦/ ឈ្មោះ ហេង ពិទូ ភេទប្រុស អាយុ ១៦ឆ្នាំ
៧/ ឈ្មោះ តែ ពិដូ ភេទប្រុស អាយុ ២៣ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ដដែលស្រាវជា្រវ ឃាត់ខ្លួនបាន នៅវេលាម៉ោង១៦:៣០នាទី នៅចំណុច ភូមិមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៨/ ឈ្មោះ កាន ទីន ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៧:៣០នាទី នៅចំណុច មុខការ៉ាសសាំងPPT ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

លុះដល់វេលាម៉ោង០១:៣០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅចណុច មុខក្លឹបរីវីលឡាញ កម្លាំងល្បាតអាវុធហត្ថខណ្ឌឬស្សីកែវ ដដែល បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ទៀត ឈ្មោះ ចែម សុភារម្យ ភេទប្រុស អាយុ ១៧ឆ្នាំ។

បច្ចុប្បន្ន ពួកគេទាំង ០៩នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ