ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋព្រួយបារម្ភខ្លាំង ខណៈផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មធំៗ បាក់រលំជាញឹកញាប់ 

2 ខែ មុន 333 តូ សុផល

ភ្នំពេញ ៖ ផ្ទាំងប៉ាណូធំៗ ស្លាកផ្សាយពាណិជ្ជកម្មរបស់បណ្តាក្រុមហ៊ុននានា នៅតាមដងផ្លូវ ទីសាធារណៈ ក្នុងរាជធានីភ្នំពេញ ត្រូវបានបាក់រលំជាញឹកញាប់ រាល់ពេលភ្លៀង ខ្យល់បក់បោកម្តងៗ បង្កការភ័យព្រួយបារម្មណ៍ ប្រឈមនឹងគ្រោះថ្នាក់ ។

តាមប្រជាពលរដ្ឋបានលើកឡើងថា ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ស្លាកប៉ាណូ ផ្ទាំងធំៗ នៅតាមផ្លូវ បានបាក់រលំសង្កត់លើទ្រព្យសម្បត្តិប្រជាពលរដ្ឋ អ្នកដំណើរ ដោយសារផ្ទាំងប៉ាណូទាំងនោះ ប្រើប្រាស់ដែកតូចៗ គ្មានភាពរឹងមាំ ស្លាកមួយចំនួនចាស់ច្រេះ ពុក ដែលងាយប្រឈមបាក់ ពេលដែលមានភ្លៀងខ្តល់ម្តងៗ ។

ពលរដ្ឋបន្តទៀតថា តាមអ្វីដែលដឹង ស្លាកប៉ាណូទាំងអស់ រាល់លើកបញ្ឈរ ដាក់ផ្សាយពាណិ ជ្ជកម្ម លើដងផ្លូវ ទីសាធារណៈ ក្នុងរាជធានីភ្នំពេញ សុទ្ធតែបង់ពន្ធ ដែលគ្រប់គ្រងដោយអន្តរវិស័យរាជធានីភ្នំពេញ កាលបើស្លាកប៉ាណូណាមួយ ហួសសុពលភាព ផុតកំណត់ ខាងសាលារាជធានីភ្នំពេញ សហការណ៍ជាមួយ អាជ្ញាធរមូលដ្ឋានខណ្ឌពាក់ព័ន្ធ ដើរកាត់ចោលទាំងអស់ ក៏ប៉ុន្តែស្លាកប៉ាណូណាមួយ ទោះជាចាស់ទ្រុឌទ្រោមក្តី សង់គ្មានបច្ចេកទេសរឹងមាំក្តី តែនៅមានសុពលភាព អនុញាតិឲ្យនៅដាក់ផ្សាយបន្ត ហើយស្លាកចាស់ច្រេះចាប់ ពុក គ្មានភាពរឹងមាំទាំងនោះ ដែលជាការប្រឈមងាយគ្រោះថ្នាក់ទៅវិញ នៅពេលខ្យល់បក់បោកម្តងៗ ធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្មណ៍ ក្រោយពីឃើញស្លាក ផ្ទាំងប៉ាណូ ធំៗបានបាក់រលំជាបន្តបន្ទាប់ ។

ដោយក្តីកង្វល់របស់ពលរដ្ឋ អ្នកធ្វើដំណើរតាមផ្លូវ ដោយខ្លាចផ្ទាំងប៉ាណូបាក់សង្កត់ ពលរដ្ឋសំណូមពរផងដែរ ដល់អន្តរវិស័យសាលារាជធានីភ្នំពេញ មេត្តាជួយពិនិត្យ លើស្លាកផ្ទាំងប៉ាណូ ចាស់ៗ ប៉ាកណូសង់គ្មានភាពរឹងមាំ ជួយកែសម្រួលជម្រុញឲ្យម្ចាស់ក្រុមហ៊ុន ធ្វើយ៉ាង សង់ផ្ទាំងប៉ាណូឲ្យមានភាពរឹងមាំ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ