ព្រឹតិ្តការណ៍ថ្មីៗ

មេឃុំតាសួស ស្រុកស្វាយជ្រុំ បដិសេធថា មិនមានករណីរំលោភដីធ្លី ដូចការបង្ហោះហ្វេសប៊ុកឈ្មោះ Keo Koeun នោះឡើយ

2 ខែ មុន 147 តូ សុផល

ស្វាយរៀង ៖ កាលពីប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងមកនេះ នៅលើគណនី Face Book របស់ឈ្មោះ Keo Koeun ជាប្រជាពលរដ្ឋរដ្ឋ រស់នៅក្នុងភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានសរសេរបង្ហោះ និងចោទប្រកាន់ទៅលើ ឈ្មោះ រាជ សារ៉ាត់ នាយកអង្គភាពសារព័ត៌មាន “រស្មីគោកធ្លក” ដែលជាអ្នករស់នៅភូមិឃុំជាមួយគ្នាថា បានធ្វើរបងរំលោភយកដីដូនតារបស់ពួកគាត់ (ម្ចាស់គណនីហ្វេសប៊ុកនេះ) ។

ដោយមើលឃើញអំពីសកម្មភាពរំលោភដីធ្លី នៅភូមិខាងលើ ដែលម្ចាស់ហ្វេសប៊ុកឈ្មោះ Keo Koeun បង្ហោះនោះ លោកមេឃុំតាសួស ឈ្មោះ ហៃ ឈាន់ បានដឹកនាំមន្រ្តីជាច្រើនរូប មានមន្ត្រីនគរបាលឃុំ លោកមេភូមិ អនុភូមិ រូមនឹងលោក រាជ សារ៉ាត់ នាយកអង្គភាពសារព័ត៌មាន”រស្មីគោកធ្លក” សហការជាមួយជំនាញផ្នែកសូរិយាដី បានចុះពិនិត្យ វាសវែងជាក់ស្តែង នៅមុខសាច់ញាតិភាគី ដែលជាសាច់ញាតិម្ចាស់គណនីហ្វេសប៊ុកនោះផងដែរ។

ជាលទ្ធផល គឺពុំមានករណីដែលថា លោក រាជ សារ៉ាត់ រំលោភយកដីដូនតា ដូចការបង្ហោះហ្វេសប៊ុកឈ្មោះ Keo Koeun នោះឡើយ។ ដោយដីលោក រាជ សារ៉ាត់ មានប្លង់ត្រឹមត្រូវតាមច្បាប់ ដោយពុំមានការរំលោភយកដីធ្លីអ្នកដ៏ទៃ ដូចការបង្ហោះនោះឡើយ។ ដូច្នេះ ក្នុងនាមលោកមេឃុំតាសួស សូមធ្វើការបដិសេធទាំងស្រុងថា ឃុំតាសួសយើងខ្ញុំ ពុំមានករណីរំលោភយកដីធ្លី កើតឡើងដូចការបង្ហោះរបស់ឈ្មោះ Keo Koeun នោះទេ។

ខាងក្រោមនេះ ជាលិខិតបដិសេធរបស់លោកមេឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង៖

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ