ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិហ្វីលីពីនម្នាក់ប្រតិកម្មថ្នាំប្រភេទ ប្រ៊ូមេតាសុិន ហួសកំរិតបណ្តាលឱ្យស្លាប់

2 សប្តាហ៍ មុន 153 តូ សុផល

សៀមរាប ៖ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៨នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបស្ថិតនៅក្នុងភូមិ មណ្ឌល១ សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប មានជនបរទេសម្នាក់បានស្លាប់។

ជនបរទេសឈ្មោះ MANDERICO GERRY ភេទ ប្រុស កើតឆ្នាំ ១៩៩៤ ជនជាតិហ្វីលីពីន មុខរបរ គ្រូបង្រៀនភាសាអង់គ្លេសសាលាអន្តរជាតិ អឹឈីវើ ស្នាក់នៅផ្ទះជួលភូមិ តាភុល សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប។

តាមការបញ្ជាក់របស់មិត្តភ័ក្រ្តបានឲ្យដឹងថានាវេលាម៉ោងប្រហែល ១៦និង៣០នាទីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះរូបនេះមានអាការៈមិនស្រួលខ្លួនហេីយត្រូវបានមិត្តភ័ក្រ្តបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបរហូតដល់វេលាម៉ោងប្រហែល ១៥និង០៥នាទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិត។ ផ្អែកតាមការត្រួតពិនិត្យស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អុិត ឆបឆរ័ត្នគ្រូពេទ្យអមតុលាការបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយលេបថ្នាំប្រភេទប្រ៊ូមេតាសុិនហួសកំរិតបណ្តាលឲ្យគាំងបេះដូងស្លាប់។

សាកសពកំពុងរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត(ពេទ្យរុស្សុី)រាជធានីភ្នំពេញតាមសំណូមពររបស់ក្រុមគ្រួសារនិងតំណាងស្ថានទូត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ