ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូ២គ្រឿងបោលបុកគ្នាស្លាប់២នាក់

2 ខែ មុន 196 តូ សុផល

កំពង់ឆ្នាំង៖ គ្រោះថ្នាក់រវៀងម៉ូតូនិងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ភ្លាមៗ

កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១០មិថុនា២០១៨នេះនៅលើកំណាត់ផ្លូវជាតិលេខ៥ចំណុចគីឡូលេខ៩៤និង៩៥ក្នុងភូមិត្រពាំងអញ្ចាញឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះទី១ឈ្មោះ រ៉ន សម្បត្តិ ភេទប្រុសអាយុប្រមាណជា២៧ឆ្នាំរស់នៅក្នុងភូមិប៊ូច្រេះឃុំតាលោ ស្រុកបាកាន ខេត្តពោធិសាត់បើកម៉ូតូម៉ាកវ៉េវ ពណ៍ខ្មៅ គ្មានស្លាកលេខ បើកក្នុងទិសដៅពីលិចទៅកើតបញ្ច្រាស់ទិសគ្នានិងម៉ូតូភាគីម្ខាងទៀត ម៉ាកវីវ៉ា ពណ៌ស គ្មានស្លាកលេខ ជិះក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ណាង ភេទប្រុស រស់នៅក្នុងភូមិ ប្រស្និប ឃុំ ប្រស្និ​ប ស្រុកិរលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ប្រភពដដែលបានបញ្ជាក់ទៀតថា នៅពេលម៉ូតូទាំង២បើកមកដល់ចំណុចកើតហេតុ បានបុកគ្នាពេញទំហឹងបណ្តាលអោយស្លាប់ទាំងសង្ខាងតែម្តង ។

សពទាំងពីរនាក់ក្រោយពីសមត្ថកិច្ចពិនិត្យវាស់វែងរួច បានប្រគល់ឱ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ