ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់មែនៗ! កាប់ម្តាយស្លាប់ និងប្អូនប្រុស ស្រី របួសធ្ងន់

2 សប្តាហ៍ មុន 711 តូ សុផល

ប៉ៃលិន ៖ បើតាមបន្ត្រីនៃមន្ទីរយុត្តិធម៌អាវុធហត្ថ ខេត្តប៉ៃលិនបានឱ្យដឹងថា នៅវេលាម៉ោង៦ ១០នាទីព្រឹកថ្ងៃទី១០ខែ មិថុនា ឆ្នាំ ២០១៨មានករណីឃាតកម្មមួយកើតឡើងស្ថិតនៅភូមិដី ស ឃុំស្ទឺងត្រង់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន​ ។

មន្ត្រីអាវុធហត្ថដដែលបានប្រាប់ឱ្យដឹងថា អំពើឃាតកម្មនេះ បង្កឡើងដោយជនសង្ស័យឈ្មោះធុង នាង ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរកសិក រស់នៅភូមិខាងលើ ។

មន្ត្រីអាវុធហត្ថបានបញ្ជាក់ទៀតថា ជនដៃដល់នេះបានយកពូថៅ កាប់ទៅលើ ជនរងគ្រោះ ទី១ ឈ្មោះ ធុង​ ស្រីុម​ ភេទស្រីអាយុ ៥៥ឆ្នាំ មុខរបរកសិក ត្រូវចំក្បាលបណ្ដោលអោយស្លាប់នៅនឹងកន្លែង។ ទី២ ឈ្មោះធុង ធូភេទប្រុស អាយុ២៥ ឆ្នាំត្រូវជាប្អូនជនសង្ស័យត្រូវចំក្បាលនិងខ្លួនរងរបួសធ្ងន់​ និងទី៣ ឈ្មោះធុង សារី ភេទស្រី អាយុ ២១ឆ្នាំ ត្រូវប្អូនជនសង្ស័យ ត្រូវចំក្បាលនិងខ្លួនរងរបួសធ្ងន់។

ប្រភពខាងលើ បានបញ្ជាក់ទៀតថា ក្រោយកើតហេតុកំលាំងអាវុធហត្ថបានចុះអន្តរាគមន៍ភ្លាមៗនាំអ្នករងរបួសទៅសង្គ្រោះភ្លាមៗ។ចំលសាកសព ជនរងគ្រោះជាម្ដាយ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួច ប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ចំពោះជនសង្ស័យត្រូវបានកម្កាំងស្នាក់ការ៥៧០៤សហការជាមូយប៉ុស្តិ៍ប៉ូលីសស្ទឺងត្រង់ឃាត់ខ្លួនប្រគល់អាយប៉ូលីសចាត់ការបន្តតាមច្បាប់។

បើតាមមន្ត្រីអាវុធហត្ថប្រាប់ថា មូលហេតុជនសង្ស័យបែកថ្នាំ ខឹងនិង ម្តាយបង្កើត រហូតយកពូថៅកាប់តែម្តង ហើយសាច់ញាតិឃើញ ខូលទៅជួយកាប់ត្រូវ២នាក់បន្ថែមទៀតតែម្តង ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ