ព្រឹតិ្តការណ៍ថ្មីៗ

កុមារកំព្រាជិត ២០០នាក់​ ក្នុងមណ្ឌលកុមារកំព្រាអង្គការសឿន​ និងចាស់ជរាក្រីក្រ ៥០នាក់ ត្រូវបានយកចិត្តទុកដាក់ពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី

2 ខែ មុន 112 តូ សុផល

អំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលមានសៀវភៅ ប៊ិច សម្លៀកបំពាក់ ស្បែកជើង​ ភេសជ្ជៈ

គ្រឿងបរិភោគនិងថិកា ០៥លានរៀល ត្រូវបានប្រគល់ជូនដល់មណ្ឌលកុមាកំព្រាអង្គការសឿន​ ដែលស្ថិតក្នុងភូមិធម្មវិន័យ​ ឃុំស្នោ​ ស្រុកព្រៃកបបាស​ ខេត្តតាកែវ។

ពិធីនេះបានធ្វើឡើងនៅ​ព្រឹកថ្ងៃទី១០​ មិថុនា​ ឆ្នាំ២០១៨​ ដោយមានការចូលរួមពីសំណាក់ក្មួយៗកុមារកំព្រា​ ប្រជាពលរដ្ឋ​ ចាស់ជរា អាជ្ញាធរមូលដ្ឋនស្រុកព្រៃកប្បាស សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រៃកប្បាស និងផ្នែកពាក់ព័ន្ធនានាផងដែរ។

លោក​ អ៊ួន សឿន​ ដែលជាស្ថាបនិក​ មណ្ឌលកុមារកំព្រាអង្គការសឿន​ លោក ញ៉ែម ស្រស់ អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាសបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ​ និងការស់នៅរបស់ក្មួយៗ និងបុគ្គលិកនៅក្នុងអង្គការនេះ​។

លោក​ មែ​ សុីថន​ តំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន​ ម៉ាណែត​ បានលើកឡើងអំពីកាលះបង់ និងក្តីស្រលាញ់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែមាន និងបានគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ​ និងការស់នៅរបស់
ក្មួយៗ ជាកុមារកំព្រានៅតាមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសក្មួយៗកូនៗកុមារកំព្រាក្រីក្រទាំងអស់។

លោកបានបញ្ជាក់ថា ក្រោមម្លប់សន្តិភាព និងស្ថិរភាពនយោបាយបានផ្តល់ឱកាសឲ្យយើងអាចធ្វើអ្វីៗគ្រប់បែបយ៉ាង​ដើម្បីរួមគ្នាជួយដល់សង្គមជាតិ និងការអភិវឌ្ឍន៍ភូមិឋានយើង។

លោកបានសំណូមពរឲ្យកូនៗនិងក្មួយៗទាំងអស់ ខិតខំរៀនសូត្រ​ និងស្តាប់លោកគ្រូអ្នកគ្រូ ដើម្បីអនាគតរបស់កូនៗក្មួយៗកាន់តែល្អប្រសើ​រ។

លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព ដែលមានដូចពេលបច្ចុប្បន្នឲ្យបានគង់វង្សយូរអង្វែង តាមរយៈការបោះឆ្នោត​ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីបន្តការអភិវឌ្ឍន៍ និងបន្តរក្សាភាពសុខសាន្តនៅក្នុងភូមិឋានយើង។

លោក មែ ស៊ីថន ក្នុងនាមជំនួសមុខជូន លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្នមុនី្ន សូមថ្លែងអំណរគុណលោក អ៊ួន សឿន និងភរិយា ព្រមទាំងសប្បុរសជនទាំងអស់នៅសហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលតែងតែជួយឧបត្ថម្ភគាំពារដល់មណ្ឌលកុមារកំព្រាអង្គការសឿន ដែលជាការជួយដល់ការលូតលាស់ និងភាពកក់ក្តៅដល់កុមារទាំងអស់ក្នុងមណ្ឌលនេះ។

នៅចុងក្រោយនៃពិធីនេះ ក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋានស្រុកព្រៃកប្បាសបានចូលរួមពិសារនុំបញ្ចុកជាមួយកូនៗក្មួយៗកុមារកំព្រា​ និងប្រជាពលរដ្ឋ​ ប្រកបដោយភាពសប្បាយរីករាយ ស្និតស្នាល និងការប្តេជ្ញាចិត្តរបស់ពលរដ្ឋមានឈ្មោះបោះឆ្នោតទាំងអស់ ដែលប្តេជ្ញាទៅបោះឆ្នោតគ្រាប់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ