ព្រឹតិ្តការណ៍ថ្មីៗ

អនុប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានស្លាប់ដោយសារក្រឡាប់រថយន្ត

4 ខែ មុន 460 តូ សុផល

បាត់ដំបង៖ បើតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា លោក ឯម វិចិត្រ អនុប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានស្លាប់ដោយសារក្រឡាប់រថយន្តនៅវេលាម៉ោង១៦និង១០នាទីល្ងាច
ថ្ងៃទី០៩ខែមិថុនាឆ្នាំ២០១៨នៅចំណុចភូមិត្រពាំងដងទឹក ឃុំ​ហប់ ស្រុកគាស់ក្រឡខេត្តបាត់ដំបង។
សពឈ្មោះ ឯម វិចិត្រ អាយុ៥៥ឆ្នាំ រស់នៅ​ភូមិ នរា២ ឃុំ​នរា ស្រុក​សង្កែ បាន​បើក​បររថយន្ត ម៉ាកហ្វត​រែនជរ័ ពណ៌​ស ពាក់​ស្លាកលេខ​រដ្ឋ 2.0029 បាន​ក្រឡាប់​ចូលក្នុង​ប្រឡាយ​ទឹក​បណ្ដាល​ឲ្យ​ស្លាប់នៅកន្លែងកើតខាងលើ ហើយសពត្រូវបានសាច់ញាតិយកទីធ្វើបុណ្យតាមប្រពៃណី៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ