ព្រឹតិ្តការណ៍ថ្មីៗ

ស្រវឹងស្រា សម្ពោធទ្រូងផ្លូវ មុន រដ្ឋមន្ត្រីទៀត ….?

4 ខែ មុន 370 តូ សុផល

ភ្នំពេញ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង អ្នកបើកមានអាការៈស្រវឹង បើកវ៉ារថយន្តដឹកទំនិញមួយគ្រឿងទៀត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៍ជ្រុលចង្កូតទៅបុកខឿនសួនច្បារដែលទើបនិងធ្វើ បណ្តាលអោយដាច់កាឡេ ទៅមុខមិនរួចតែសំណាងល្អមនុស្ស៣នាក់ក្នុងរថយន្តរងរបួសស្រាល។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើល កាលពីម៉ោង០១និង៣០នាទីទាបភ្លឺចូលថ្ងៃទី១០ មិថុនា២០១៨ នៅមុខធនាគារ កាណាឌីយ៉ាជាប់ស្ពានអាកាសថ្មី លើផ្លូវណតប៊្រិដ ភូមិចុងថ្នល់ខាងកើតសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

អ្នកបើកនិងអ្នករួមដំណើរ២នាក់មិនត្រូវស្គាល់អត្តសញ្ញាណ។ តាមសំដីអ្នកបើករថយន្តខាង លើឲ្យថាមុនកើតហេតុគាត់មកពីហូបចុកជុំមិនភ័ត្ត្រនៅម្តុំផ្សារម៉ាក្រូរួចបន្តទៅហូបបបរ ស នៅផ្លូវ១៩៨៦ក្នុងសង្កាត់ភ្នំពេញថ្មីក្រោយពីចេញពីហូបបបរ ស វិញបានបើដោយមានគ្នា ៣នាក់គោលបំណងទៅផ្ទះវិញ ខណៈមកដល់ចំណុចខាងលើដោយសារផ្លូវងងឹតក៍ជ្រុលទៅ បុកខឿនសួន នៅទីតាំងខាងលើតែម្តងទៅ។

ប្រភពពីសមត្ថកិច្ចប្រចាំការនៅគោលដៅកើតហេតុខាងលើបានប្រាប់ថាមុនកើតហេតុឃើញរថយន្តបង្កខាងលើម៉ាកហាយឡែនឌ័របើកមកល្បឿនលឿនជែងគេឯងដោយមិនឃើញមានបើកភ្លើងបំភ្លឺផ្លូវផងទេដោយបើកមកក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចខាងលើក៍ជ្រុលទៅបុកក្បាលខឿនសួនដែលទើបនិងធ្វើបណ្តាលអោយរថយន្តខ្ទៀតទៅម្ខាងផ្លូវដាច់កាឡេខាងមុខផ្នែកខាងស្តាំទៅមុខលែងរួច សំណាងល្អអ្នកបើកនិងអ្នករួមដំណើរគ្រាន់តែរងរបួសស្រាល។

ក្រោយកើតហេតុកម្លាំងជំនាញរបស់ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញចុះមកវាស់វែងនិងស្ទូចយករថយន្តខាងលើទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ