ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

2 ខែ មុន 256 តូ សុផល

ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៧:៣០នាទី កម្លាំងល្បាតអាវុធហត្ថខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។
ពួកគេទាំង ០៥នាក់ នេះ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបាន នៅចំណុច ផ្លូវបេតុងឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងនោះមាន៖

១/ ឈ្មោះ ឡាច សុខណា ភេទប្រុស អាយុ ១៩ឆ្នាំ
២/ ឈ្មោះ ឡាច មេឃ ភេទប្រុស អាយុ ២៧ឆ្នាំ
៣/ ឈ្មោះ អាគ (ជាមនុស្សគ មិនចេះនិយាយ) ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ
៤/ ឈ្មោះ ថង ឡៃ ភេទប្រុស អាយុ ៣០ឆ្នាំ
៥/ ឈ្មោះ ជួន រ៉ាមី ហៅរ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ

បច្ចុប្បន្ន ពួកគេទាំង ០៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ