ព្រឹតិ្តការណ៍ថ្មីៗ

ខ្លាំងបាត់! ប៉ូលីសចោមចៅទី១បាញ់ប្រាវ បង្កការភ្ញាក់ផ្អើល ករណី….

6 ខែ មុន 2118 តូ សុផល

ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូអត់ស្លាកលេខ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ ឃើញហៅអោយឈប់ តែមិនព្រមឈប់ព្យាយាមបើកកេចខ្លួនត្រូវសមត្ថកិច្ចដេញតាមតាំងពីផ្លូវវ៉េងស្រេងរហូតដល់ផ្លូវជាតិលេខ៤ ព្រមទាំងបាញ់គំរាម១គ្រាប់ បង្ករភ្ញាក់ផ្អើកាលពីម៉ោង២៣ និង៣០នាទី ថ្ងៃទី ៩ មិថុនា ២០១៨ នៅលើផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

យុវជនទាំង២នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ។

តាមសំដីសមត្ថកិច្ចប៉ុស្តិ៍បានប្រាប់ថា មុនហេតុការណ៍កើតឡើងកម្លាំងប៉ុស្តិ៍បានធ្វើការល្បាត ក្នុងមូលដ្ឋានលើផ្លូវវ៉េងស្រេងពេលមកដល់ក្បែរក្លិប មិតណាយក្នុងសង្កាត់ចោមចៅ១ ស្រាប់ តែឃើញយុវជន២នាក់ ខាងលើជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ខ្មៅអត់មានស្លាកលេខ ឌុបគ្នាដោយសង្ស័យ ក៍ហៅអោយឈប់ដើម្បីធ្វើការត្រួតពិនិត្យតែបែរជាយុវជនខាងលើមិនព្រម ឈប់ហើយបែរជាព្យាយាមបើករត់គេខ្លួនទៅវិញ។

សមត្ថកិច្ចប្រាប់បន្តថា ក្រោយពីយុវជនខាងលើព្យាយាមបើកម៉ូតូរត់សមត្ថកិច្ចក៍បើកដេញរហូតដល់ផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ៣ ទើបឃាត់យុវជនទាំង២នាក់បាន និងបាន យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១តែម្តង។

ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវបានសំដែងការមិនពេញចិត្តទៅលើ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ដែល បើកម៉ូតូប្រដេញតាមចាប់តាមដងផ្លូវព្រមទាំងផ្ទុះអាវុធបង្កការភ្ញាក់ផ្អើលទាំងកណ្តាលរាត្រី ចុះបើមានគ្រោះថ្នាក់ ដល់អ្នកដំណើរ ឬពលរដ្ឋក្បែរនោះ ដូចកាលពីចុះបង្ក្រាបសង្វៀនជល់មាន់ បាញ់ត្រូវពលរដ្ឋស្លាប់ម្នាក់ មិនទាន់បានប៉ុន្មានខែផង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!