ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យ៣នាក់ទៀតហើយ ពាក់ព័ន្ធករណី ជួញដូរ និងរក្សាទុកគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

2 សប្តាហ៍ មុន 20 តូ សុផល

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)នៅថ្ងៃ សៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ១៩និង៥១នាទី នៅចំណុច ភូមិ លេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យ
ទី១ ឈ្មោះ ប៉ែន សីហា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិ លេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ (ជួញដូរ)

ទី២ ឈ្មោះ ប៉ឹង ធូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិ លេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ (រក្សាទុក)

ទី៣ ឈ្មោះ សេង ប៉េងហួត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ លេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ (ជួញដូរ)

វត្ថុតាងចាប់យករួមមាន៖
១ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៣កញ្ចប់តូច ។
២  ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៍ ខ្មៅ សេរីឆ្នាំ២០១៣ គ្មានផ្លាកលេខ ។

ប្រភពអោយដឹងថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ។ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលស្វាយរលំ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យ ជនសង្ស័យឈ្មោះ ប៉ែន សីហា ប៉ឹង ធូ បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៣កញ្ចប់តូច ដោយនៅខ្លួនឈ្មោះ ប៉ែន សីហា ចំនួន ០២កញ្ចប់តូច នឹងនៅខ្លួនឈ្មោះ ប៉ឹង ធូ ចំនួន ០១កញ្ចប់តូច រួចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ប៉ែន សីហា បានសារភាពថា នៅវេលាម៉ោង ១៣និង៣០នាទី (០៩.០៦.២០១៨) ឈ្មោះ សេង ប៉េងហួត បានអោយគ្រឿងញៀន(ម៉ាទឹកកក) ចំនួន ០៥កញ្ចប់តូច មកខ្លួន នឹងម៉ូតូចំនួន ០១គ្រឿង ដើម្បីទុកលក់គ្រឿងញៀនខាងលើអោយគេ ក្នុង០១កញ្ចប់តូច តម្លៃ១៥,០០០៛ ទៅ ៣០,០០០៛ ។ បើខ្លួន(ប៉ែន សីហា) លក់អស់គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០៥កញ្ចប់តូច ឈ្មោះ សេង ប៉េងហួត អោយគ្រឿងញៀន(ម៉ាទឹកកក)មកខ្លួន ០១កញ្ចប់តូច ។

ឈ្មោះ ប៉ែន សីហា បានសារភាពបន្ថែមទៀតថា ខ្លួនពិតជាបានលក់គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូច តម្លៃ ៣០,០០០៛ ទៅឈ្មោះ ប៉ឹង ធូ ពិតប្រាកដមែន ។

នៅវេលាម៉ោង ២០និង៤៥នាទី ថ្ងៃខែឆ្នាំដដែល លោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល បញ្ជាអោយបន្តទៅឃាត់ខ្លួន ឈ្មោះ សេង ប៉េងហួត នៅភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ