ព្រឹតិ្តការណ៍ថ្មីៗ

អង្គុយផឹកក្នុងបន្ទប់ទៅហើយ ត្រូវក្មេងទំនើង៥នាក់យកដុំថ្មគប់ របួស២នាក់

2 សប្តាហ៍ មុន 120 តូ សុផល

ភ្នំពេញ៖ ក្មេងទំនើងជាជើងខ្លាំងប្រចាំភូមិម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ស្រាវជ្រាវឃាត់ខ្លួន ក្រោយពីប្រើហឹង្សាដោយប្រើដុំថ្មគបើទៅលើប្រជាពលរដ្ឋក្នុងភូមិហើយកេចខ្លួនបាត់មួយរយះ ក្មេងទំនើងនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរកាលពីម៉ោង១៩និង៤៥នាទីព្រលប់ថ្ងៃទី០៩មិថុនា២០១៨នៅភូមិព្រៃព្រីងខាងត្បូង ២សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ក្មេងទំនើងឈ្មោះ ចាន់ សុផាន់ណារិទ្ធ ហៅ តយ អាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់
នៅភូមិព្រៃព្រីងខាងត្បូង២សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថាកាលពីវេលាម៉ោង១៩ និង៣០នាទីយប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០១៨ ក្មេងទំនើងខាងលើព្រមទាំបក្សពួក៤នាក់ទៀត បានធ្វើសកម្មភាពយកដុំថ្មកប់ទៅលើប្រជាពលរដ្ឋដែលដែលកំពុងជួបជុំគ្នាផឹកស៊ីក្នុងបន្ទប់ជួលបណ្តាលអោយត្រូវរបួសយុវជន២នាក់ក្រោយពីនាំគ្នាប្រព្រឹត្តអំពើខាងលើហើយក៍នាំគ្នារត់គេចខ្លួនអស់តែម្តង។

សមត្ថកិច្ចបញ្ជាក់ទៀតថា លុះព្រឹកថ្ងៃទី០៣ មិថុនា២០១៨ ជនរងគ្រោះ២នាក់ បានមកដាក់
ពាក្យបណ្តឹង និងសំណូពរអោយសមត្ថកិច្ចជួយស្រាវជ្រាវនិងតាមឃាត់ខ្លួនក្រុមក្មេងទំនើង ខាងលើដើម្បី មកទទួលទោសដែលខ្លួនបានប្រព្រិត្តលុះដល់ព្រលប់ កើតហេតុសមត្ថកិច្ចបានឃើញក្មេងទំនើងខាងលើនៅក្នុងភូមិក៍ឃាត់ខ្លួនតែម្តង ចំណែកបក្សពួក៤នាក់ទៀត
គេចខ្លួនអស់ (សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់បន្តទៀត)។

បច្ចុប្បន្នជនសង្ស័យជាក្មេងទំនើងខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ