ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋខណ្ឌសែនសុខ ថ្លែងអំណរគុណ ឯកឧត្ដម ឃួង ស្រេង ដែលបានខិតខំស្តារហេដ្ឋារចនាសម្ព័ន្ធ ជូនពួកគាត់!

4 ខែ មុន 512 តូ សុផល

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ និងបានជួយការឧបត្ថម្ភពី ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញនិងជាសមាជិកគណ:កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងអនុប្រធានគណកម្មការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ មិថុនា ២០១៨ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌសែនសុខ សហការជាមួយលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យទីតាំងដែលកំពុងដំណើរការដាក់គ្រឿងចក្រជីកកាយរៀបចំដាក់ប្រព័ន្ធលូប្រអប់សម្រាប់រំដោះបង្ហូរទឹក និងគ្រោងចាក់ដីលុបឈូសឆាយ ដើម្បីវាស់វែងដីកំណត់បែងចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើប្រឡាយសាធារណៈជាច្រើនគ្រួសារ និងជួសជុសស្ថាបនាផ្លូវលំមួយខ្សែចាក់ដីឈូសឆាយជួយសម្រួលដល់ការងារធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិសែនសុខទី៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅថ្ងៃដែលដដែលនេះដែរ លោក ម៉ូវ ម៉ានិត និងលោក សាំ ពិសិដ្ឋ បានបន្តដំណើរចុះពិនិត្យ និងសឹក្សាគម្រោងជួសជុលប្រព័ន្ធលូបង្ហូរទឹកប្រវែងប្រមាណ ១.០០០ម៉ែត្រ ទំហំមុខកាត់ ០១ ម៉ែត្រ នៅចំណុចតំបន់បុរីតុលលន និងតំបន់មួយចំនួនទៀត ស្ថិតក្នុងភូមិអ័រគីដេរ និងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម រាជធានីភ្នំពេញ ដើម្បីជួយសម្រួលរំដោះទឹកអោយហូរទាន់ពេលវេលា កុំអោយមានការជន់លិចនៅពេលភ្លៀងធ្លាក់បន្តទៀត។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ