ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញា ឆបោកយកម៉ូតូ សកម្ម តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

4 ខែ មុន 311 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៧ និង០០ នាទី កម្លាំងការិយាល័យឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចមុខផ្ទះសំណាក់រស្មីពេជ្រសូរីតា ក្រុមទី៦ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ពីបទ ឆបោក (ម៉ូតូ) ប្រព្រឹត្តនៅចំណុចភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៦ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥០៧«គ» ដ.ច.ន ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៦ ចេញដោយលោក កែវ មុនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ និងចាប់យកវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាពបញ្ជូនមកកាន់ការិយាល័យមានឈ្មោះ

ជនសង្ស័យ ឈ្មោះ មៀង ហេង ហៅ ហុង សេងលី ភេទ ប្រុស អាយុ ៤៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក រថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY ពណ៌ ក្រហម លេខតួ-លេខម៉ាស៊ីន គ្មាន ពាក់ស្លាកលេខ ភ្នំពេញ ង-៦៦១១

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ