ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

6 ខែ មុន 188 តូ សុផល

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃ សៅរ៍ ៩រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ​២០១៨ វេលា​ ម៉ោង​១៤ និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ បានសហការជាមួយកម្លាំងសាលាសង្កាត់ចាក់អង្រែលើចុះត្រួតពិនិត្យរដ្ឋបាលនៅតំបន់សំណង់មិនរៀបរយក្នុងសង្កាត់ចាក់អង្រែលើ ហើយពេលមកដល់​ចំណុចផ្ទះគ្មានលេខ ផ្លូវ​៦០ម៉ែត្រ ក្រុមទី០៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ ពីបទ ជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ដែល​មាន​ឈ្មោះ សំ ជាតិ ហៅ ជៀន ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​ មិនពិតប្រាកដ ទីលំ​នៅផ្ទះផ្ទះគ្មានលេខ ផ្លូវ​៦០ម៉ែត្រ ក្រុមទី០៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០៣ កញ្ចប់ថង់ធំ , ម្សៅពណ៍ស (សង្ស័យជាគ្រឿងញៀន)ចំនួន០១កញ្ចប់ថង់តូច,កូនថង់ប្លាស្ទិចមួយចំនួន និង ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ សំ ជាតិ ហៅ ជៀន ឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!