ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

2 ខែ មុន 109 តូ សុផល

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់
ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃ សៅរ៍ ៩រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០ និង០០នាទី កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុចវាលខ្សាច់ ផ្លូវ​៦០ម៉ែត្រ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ ពីបទ ជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ដែល​មាន​ឈ្មោះ ឡាង វិច្ឆិកា ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​ មិនពិតប្រាកដ ទីលំ​នៅផ្ទះជួល ផ្លូវ​៦០ម៉ែត្រ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ​ ។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ១៧ កញ្ចប់ថង់តូច កាបូបដៃពណ៍ខ្មៅ ចំនួន ០១ និង​ ទូរស័ព្ទដៃចាស់ចំនួន០១គ្រឿង ។

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ ឡាង វិច្ឆិកា ឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ