ព្រឹតិ្តការណ៍ថ្មីៗ

ឃ្លាំងស្តុកស៊ីម៉ង់ត៍ K CEMENT ផ្គើនសេចក្តីណែនាំ អាជ្ញាធរខណ្ឌសែនសុខ ឈប់ចតរថយន្ត និងបាញ់ទឹកលាងឃ្លាំងតាមទំនើងចិត្ត

1 សប្តាហ៍ មុន 21 តូ សុផល

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៩មិថុនា២០១៨ នេះលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានបញ្ជាអោយសមត្ថកិច្ចមូលដ្ឋានចុះទៅចាប់រថយន្តសណ្តោងរឺម៉កដឹកស៊ីម៉ង់ត៍របស់ឃ្លាំងស្តុកស៊ីម៉ង់ត៍ K CEMENT ដែលចតគ្មានសណ្តាប់ធ្នាប់នៅចំណុចផ្លូវ១០១៩ក្រុម២
ភូមិឧកញ៉ាវាំងសង្កត់ភ្នំពេញថ្មីខណ្ឌសែនសុខបានចំនួន០៣គ្រឿងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ។

ករណីទីតាំងស្តុកស៊ីម៉ង់ត៍ខាងលើនេះធ្លាប់មានប្រជាពលរដ្ឋលើកឡើងពីផលប៉ះពាល់បរិស្ថាន មានការរំខានដោយសំឡេងនិង តែងតែបង្កការកកស្ទះចរាចរណ៍ជាប្រចាំ ក្នុងវេទិកាសាធារណៈ ស្តីពីភូមិ សង្កាត់ មានសុវត្ថិភាពកាល ពីព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៦ បង្កឡើងដោយឃ្លាំងស្តុកស៊ីម៉ង់ត៍ K CEMENT ហើយនៅពេលនោះ លោក សាំង សុភ:វិចិត្រ អភិបាលរងខណ្ឌបានដឹកនាំកម្លាំងចុះមកពិនិត្យដល់ទីតាំងខាងលើនិងធ្វើ
ការត្រួតពិនិត្យ លោកសាំង សុភៈវិចិត្រ បានធ្វើការណែនាំ ដល់ម្ចាស់ទីតាំងខាងលើ ត្រូកែសំរួល ឡើងវិញបើមិនអញ្ចឹងទេ លោកនិងសុំគោលការណ៍អោយប្តូរទីតាំងចេញមិនខាន។
ការណែនាំរបស់សាលាខណ្ឌដោយក្នុងនោះមាន៖
– ត្រូវសុំច្បាប់អនុញ្ញាតត្រឹមត្រូវ
– ត្រូវលាងសំអាតរថយន្តមុននិងចេញចូលទីតាំង
– ត្រូវស្តារលូជាប្រចាំ
-មិនអោយមានការចតរថយន្តរបស់ក្រុមហ៊ុនលើចិញ្ចើមផ្លូវសាធារណះ
-ហាមមិនអោយបើកបរលើផ្លូវដែលអាជ្ញាធរបានឃាត់
-មិនត្រូវបង្ហូរទឹកលើផ្លូវសារធារណះ
– ត្រូវស្នើរសុំលិខិតអនុញ្ញាតិទីតាំងពីសាលារាជធានីភ្នំពេញ
-គ្រប់រថយន្តដែលដឹកទំនិញចេញចូលត្រូវមានលិខិតអនុញ្ញាតិត្រឹមត្រូវ។

គួររំលឹកដែរថា នេះមិនមែនជាលើកទី១ទេ ដែលអាជ្ញាធរខណ្ឌសែនសុខចុះមកធ្វើការត្រួតពិនិត្យ និងអប់រំ នោះ។ មុនជំនាន់លោក ម៉ូវ ម៉ានិត មកកាន់ជាអភិបាលខណ្ឌ អាជ្ញាធរក៍ធ្លាប់ចុះអប់រំ និងធ្វើកិច្ចរាប់ដង មិនអស់ ហើយម្ចាស់ទីតាំងខាងលើ ក៍បានសន្យាថា និងបញ្ឍប់ តែការសន្យាបានត្រឹមតែសន្យា ព្រោះមិន អនុវត្តន៍តាមសូម្បីតែមួយចំណុច។

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់សំណូមពរដល់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខមេត្តា យក ចិត្តទុកដាក់ដោះស្រាយជុំវិញកង្វល់ដែលបង្កឡើងដោយក្រុមហ៊ុនខាងលើនេះផង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ