ព្រឹតិ្តការណ៍ថ្មីៗ

Miss Global​ Cambodia ច្រានចោលព័ត៌មានថា​ ត្រៀមមកកម្ពុជា​ ថតកុន

4 ខែ មុន 139 តូ សុផល

(ភ្នំពេញ)៖​ Miss Global Cambodia​ កញ្ញា​ យស​ ប៉ូលីណា​ បានច្រានចោលព័ត៌មានដែលថានាងត្រៀមខ្លួនមកកម្ពុជា​ យ៉ាងដាច់ខាត​ ព្រោះថានាងមិនបានទទួលឬកុងត្រាណាមួយ​ ជាមួយផលិតកម្មកម្ពុជា​ ថាទទួលថតភាពយន្ត​ រឿង​ “មេរ៉ា”​ នៅកម្ពុជា​ ក្រោមការរៀបចំ​ដឹកនាំ​ ដោយ​ការដឹកនាំសម្តែង និងរៀបចំដោយ ផលិតករឯករាជ្យ លោក ហួ រ៉េមី នោះទេ។

Miss Global Cambodia​ ឆ្នាំ២០១៧​ កញ្ញា​ ប៉ូលីណា​ បានបង្ហាញវីដេអូ​ ខ្លីមានរយៈពេលជិតមួយនាទី​ បកស្រាយឆ្លើយតបទៅនិងការចុះផ្សាយព័ត៌មានដែល​ លោក​ រ៉េមី​ និយាយគ្មានការពិតថា​ “ខ្ញុំចង់បកស្រាយឲ្យអ្នកទាំងអស់គ្នាដឹង​ ខ្ញុំអត់បានចូលរួមថតកុន​ របស់លោក​ រ៉េមី​ ទេ​ និងដើរតួឯកក្នុងរឿង​ “មេរ៉ា”​ ខ្ញុំបានឃើញសារព័ត៌មានកម្ពុជា​ចុះផ្សាយថា​ ខ្ញុំទទួលថតរឿងនេះ​ ពោលគឺខ្ញុំមិនបានដឹងពីរឿងនេះទេ​ គឺ​លោក​ រ៉េមី​ ធ្វើខ្លួនឯងយាយខ្លួនឯង”។

Miss Global Cambodia រូបនេះបាននិយាយទៀតថា​ ”
ពេលឃើញរឿងនេះ​ ខ្ញុំបានទាក់ទងទៅ​ រ៉េមី​ ផ្ទាល់​ ដោយបដិេសធន៍មិនទទួលតែម្តង​ នៅការផ្សាយព័ត៌មានបែបនេះ​ ហើយលោក​ រ៉េមី​ ទទួលយល់ពីរឿងដែលខ្ញុំនិយាយ​ខ្ញុំពិតមិន​សប្បាយចិត្ត​ចំពោះ​ អ្នកដែលសរសេរពីខ្ញុំបែបនេះ​ទេ​ ។សុំឲ្យកែប្រែព័ត៌មាននេះ​ និងចុះផ្សាយការបកស្រាយរបស់​ ខ្ញុំវិញផង។​ ហើយមួយទៀតខ្ញុំសុំប្រកាសថា​ មិនទទួល​ស្គាល់ពីបញ្ហានានាដែល​ លោក​ រ៉េមី​ ទៅទាក់ទងជាមួយអ្នកផ្សេង​ ដោយយកឈ្មោះខ្ញុំ​ ទៅលាបពណ៌នោះទេ”៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ