ព្រឹតិ្តការណ៍ថ្មីៗ

ចាប់រំលោភប្អូនថ្លៃសម្រេច២លើក ត្រូវម្តាយក្មេកប្តឹងប៉ូលីសអោយចាប់ខ្លួន

4 ខែ មុន 222 តូ សុផល

បាត់ដំបង ៖ បុរសម្នាក់ ព្រោះតែចំណង់តណ្ហា មិនឆ្អែតមិនឆ្អិនជាមួយប្រពន្ធ បែរជាមកព្រព្រឹត្តិអំពើល្មោកកាម

ចាប់ប្អូនថ្លៃស្រីមិនទាន់គ្រប់អាយុ រំលោភបានសម្រេចដល់ទៅ២ដង ទើបម្តាយក្មេកដឹង ប្តឹងប៉ូលិសឱ្យចាប់ខ្លួនតែម្តង នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៥:៣០ នាទី ។

បើតាមមន្ត្រីនគរបាលប្រាប់ថា ការចាប់ខ្លួនជនសង្ស័យគឺ ដោយមានការដឹកនាំបញ្ជាពី ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង មានការសំរបសំរួលពី លោក នួន សាន ព្រះរាជអាជ្ញាខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹក បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ឌី សាវឿត ហៅទយ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិស្រឡៅ ឃំុភ្នំព្រឹក ស្រុកភ្នំព្រឹក ពីបទរំលោភសេពសន្ថវៈ លើអនីតិជន ឈ្មោះ ស ស ភ ហៅលីន ភេទស្រី អាយុ ១៣ឆ្នាំ រស់នៅភូមិ.ឃុំខាងលើ បានចំនួន០២លើក។

បើតាមប្រភពបានឱ្យដឹងថា ជនសង្ស័យរំលោភ លើកទី១ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ។ និងលើកទី២ ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។

ប្រភពបញ្ជាក់ទៀតថា ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹង នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ពីម្តាយជនរងគ្រោះ បានប្តឹងពីជនសង្ស័យខាងលើ នឹងត្រូវជាកូនប្រសាររបស់ខ្លួន ថាបានចាប់រំលោភសេពសន្ថវៈ លើកកូនស្រីរបស់គាត់ ។

ករណីនេះសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ភ្លាមៗនិងនាំខ្លួនជនសង្ស័យ ទៅសាកសួរនិង បានកសាងសំណុំរឿង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលើប្អូនថ្លៃស្រីបានសម្រេច២លើកពិតប្រាកដមែន។

ក្រោយពីសាកសួរសមត្ថកិច្ចបាន បញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ