ព្រឹតិ្តការណ៍ថ្មីៗ

ខ្ចីម៉ូតូមិត្ត ថាទៅយកលុយគេ តែត្រូវត្រីស៊ីអស់ ប្រាប់ថាចោរលួចទៅវិញ

4 ខែ មុន 372 តូ សុផល

ភ្នំពេញ៖ យុវជនម្នាក់បានខ្ចីម៉ូតូមិត្តភ័ត្ត្រជិះដោយប្រាប់ថាទៅយកលុយគេបែរជាយក់ទៅបញ្ចាំលេងល្បែងអស់លុយប្រាប់ម្ចាស់ម៉ូតូថាចោរលួចបន្តទៅវិញម្ចាស់ម៉ូតូនាំខ្លួនយកមកប្រគល់អោយសមត្ថកិច្ចសាកសួរ។ករណីនេះកើតឡើងកាលពីម៉ោង២២និង៣០នាទីយប់ថ្ងៃទី០៨មិថុនា២០១៨នៅមុខKTV បិកអរែន ផ្លូវ១៩៨៦ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ អាត ពិសិដ្ឋ អាយុ២២ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដមានស្រុកកំណើតភូមិព្រះអណ្តូងឃុំស្វាយជ្រុំស្រុកមេសាងខេត្តព្រៃវែង។
ម្ចាស់ម៉ូតូឈ្មោះ អ៊ុំ សង្ហា អាយុ២៣ឆ្នាំស្នាក់នៅភូមិពារាមឃុំពារាមស្រុកបាទីខេត្តតាកែវ។

តាមសំដីម្ចាស់ម៉ូតូបានប្រាប់ឲ្យដឹងថាកាលពីល្ងាចមុនកើតហេតុគាត់បានមកពីខេត្តមកលេងភ្នំពេញនិងបានជួបជនសង្ស័យដែលជាមិត្តភ័ត្ត្រលុះយប់ឡើងក៍បបួលគ្នាចូលច្រៀងKTVយីហោ(បិកអរែន)ពេលកំពុងច្រៀងស្រាប់តែជនសង្ស័យមកខ្ចីម៉ូតូរបស់គាត់ម៉ាកឌ្រឹមសង់សេ១២៥សេរី២០១៥ពាក់ស្លាកលេខភ្នំពេញ1FG-8806ដោយប្រាប់ថាទៅយកលុយគេមួយភ្លេតក៍ទៅបាត់រហូតតែម្តងសូម្បីទូរស័ព្ទក៍ខលមិនចូលដែល។

ប្រភពដដែលបានប្រាប់ទៀតថាលុះវេលាទាបភ្លឺបានខលចូលហើយបានទៅជួបជនសង្ស័យនៅផ្លូវរ៉ាក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញស្រាប់តែជនសង្ស័យបានប្រាប់ថាម៉ូតូខាងលើមានគេលួចបន្តបាត់ហើយពេលនោះម្ចាស់ម៉ូតូបាននាំខ្លួនជនសង្ស័យខាងលើយកមកប្រគល់អោយសមត្ថកិច្ចដើម្បីធ្វើការសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យមិនបានសារភាពអ្វីឡើយនៅតែប្រាប់ថាគេលួចបន្តតែទោសជាយ៉ាងណានេះជាតិល្បិចដដែលៗហើយដែលសមត្ថកិច្ចជួបជាញឹកញាប់ទៅហើយតាមពិតយកទៅបញ្ចាំបានលុយទៅលេងល្បែងបាញ់ត្រីនៅក្នុងប្លុកផ្លូវរ៉ានៅតំបន់ក្នុងបឹងកក់ដល់ចាញ់អស់ក៍ប្រើល្បិចខាងលើទៅ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនយកមកសាកសួរបន្តនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ