ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ជនសង្ស័យ៤ ករណីចោរកម្ម (លួចគាស់ផ្ទះយកទ្រព្យសម្បត្តិ)

4 ខែ មុន 137 តូ សុផល

ភ្នំពេញ៖ នៅេវលាម៉ោង​ ៨ព្រឹកថ្ងែទី៩ ខែមិថុនា​ឆ្នាំ២០១៨​ កំលាំងផ្នែកសន្តិសុខ​ខណ្ឌនិងអន្តរាគមន៍​ បានសហការណ៍ជាមួយកំលាំងប៉ុស្តិ៍នគរបាលត្រពាំងក្រសាំង​ បានឃាត់ខ្លួនមនុស្សចំនួន៤នាក់​មានស្រី១នាក់​ពាក់ពន្ធ័ករណីគាស់ផ្ទះ​។

ដោយមានការសហការណ៍ពីកំលាំងសម្ងាត់របស់យើងបានរាយការណ៍ថាកាលពីយប់វេលាម៉ោង​ ២យប់​ថ្ងែទី៩ខែមិថុនាឆ្នាំ២០១៨ មានជនសង្ស័យមួយក្រុមបានចូលគាស់ផ្ទះមួយកន្លែងនៅភូមិព្រៃដូនអុក​ សង្កាត់ត្រពាំងក្រសាំង​ខណ្ឌពោធិ៍សែនជ័យ​ បានសំភារ:មួយចំនួន​ ទើបព្រឹកឡើងកំលាំងសមត្ថកិច្ចចុះទៅកន្លែងពួកវាលាក់សំភារ:នោះក៏បានឃាត់ខ្លួនបាន4នាក់​ រួចក៏បានយកមកប៉ុស្តិ៍ត្រពាំងក្រសាំងដើម្បីសួរនាំបន្ត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ