ព្រឹតិ្តការណ៍ថ្មីៗ

ថ្ងៃនេះពេជ្ជឃាតផ្តាច់ជីវិតមនុស្សលើដងផ្លូវអស់៤នាក់របួស៥នាក់

4 ខែ មុន 278 តូ សុផល

ភ្នំពេញ​ ៖​ បើយោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​

បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៨​ ខែឧសភា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក​(​យប់​៤​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៤​នាក់​ រង​របួសធ្ងន់​ ៥​នាក់​ របួសស្រាល​ ១​នាក់​ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​៩​នាក់​ (​យប់​៤​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៩​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ១០​គ្រឿង​ រថយន្ត​តូច​ ៥​គ្រឿង​ រថយន្ត​ធំ​ ៤​គ្រឿង​ ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ២​លើក​ មិន​គោរព​សិទ្ធិ​ ១​លើក​ មិន​ប្រកាន់​ស្តាំ​ ១​លើក​ ប្រជែង​ ៣​លើក​(​ស្លាប់​២​នាក់​)​ បត់​គ្រោះថ្នាក់​ ១​លើក​(​ស្លាប់​១​នាក់​)​ កត្តា​យាន​ ១​លើក​(​ស្លាប់​១​នាក់​)​ ។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៥​លើក​ ផ្លូវ​ខេត្ត​ ៣​លើក​ ផ្លូវលំ​ ១​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ២​លើក​ រថយន្ត​តូច​ ៣​លើក​ រថយន្ត​ធំ​ ៤​លើក​ ។​

​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តកំពត​ ៣​លើក​ ស្លាប់​២​នាក់​ របួស​១​នាក់​,​ បាត់ដំបង​ ១​លើក​ ស្លាប់​១​នាក់​ និង​ខេត្តកំពង់ស្ពឺ​ ១​លើក​ ស្លាប់​១​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​៨​ថ្ងៃ​ ចាប់​គិត​ពី​ថ្ងៃ​ទី​០១​ ដល់​ ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ៦១​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៣១​នាក់​ របួស​សរុប​ ៦៦​នាក់​ របួសធ្ងន់​ ៤២​នាក់​ របួសស្រាល​ ២៤​នាក់​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ