ព្រឹតិ្តការណ៍ថ្មីៗ

សិស្សគេចសាលាចូលលេងហ្គេមត្រូវនគរបាលបង្ក្រាប

1 សប្តាហ៍ មុន 181 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង ១៣និង៤០នាទី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ទីតាំងអុីនធឺណែត១កន្លែង

ស្ថិតនៅចំណុចភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានចុះប្រត្តិបត្តិការបង្ក្រាប។

វត្ថុតាងដកហូតរួមមាន៖
១-ម៉ាសីុនកុំព្យូទ័រចំនួន ២០គ្រឿង
២-អេក្រង់កុំព្យូទ័រ ចំនួន២០គ្រឿង
៣-ក្តារចុចកុំព្យូទ័រចំនួន ២០គ្រឿង
៤-Mouse កុំព្យូទ័រចំនួន២០គ្រឿង
៥-អាគុយកុំព្យូទ័រ ចំនួន០១គ្រឿង
៦-កាស់ស្តាប់ចំនួន ២០គ្រឿង
៧-ឧបករណ៍សំរាប់ភ្ជាប់អ៉ីនធឺណេតចំនួន ០១គ្រឿងនិងឧបករណ៍សំរាប់ភ្ជាប់បំបែកអ៉ីនធឺណេត ចំនួន០១គ្រឿងរួមទាំវត្ថុតាងជាច្រើនទៀត។

បច្ចុប្បន្នក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានប្រគល់ទៅការិយាល័យជំនាញដើម្បីចាត់វិធានការទៅតាមនិតិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ