ព្រឹតិ្តការណ៍ថ្មីៗ

កំណាត់ផ្លូវរងការខូចខាតខាងជើងសាលាខណ្ឌសែនសុខ បានដាក់គ្រឿងចក្រជួសជុលកាលពីព្រឹកមុិញនេះហើយ

4 ខែ មុន 304 តូ សុផល

ភ្នំពេញ ៖ ផ្លូវបេតុងមួយខ្សែ ខាងជើងជាប់សាលាខណ្ឌសែនសុខ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្រោយពីសាងសង់រួច តែកង្វះការថែទាំ រហូតដល់បែក បែក ខូច ខ្ទេច ជាអន្លើរៗ ក្លាយជារណ្តៅទឹកដក់ បង្កផលលំបាកក្នុងការធ្វើដំណើរ ពលរដ្ឋស្រែកថ្ងូរ មានទាំងការរឹះគន់ រួចមក ទើបនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ ទើបខាងអាជ្ញាធរ ដាក់គ្រឿងចក្រ ចុះទៅចាត់វិធានការ កាយ ជួសជុល កំណាត់ផ្លូវដែលរងខូចឡើងវិញ ។

អាជ្ញាធរបានឲ្យដឹងថា ក្រោយពី កំណាត់ផ្លូវខាងលើ រងខូចខាត បាក់ស្រុត ហើយដើម្បីសម្រួល ដល់ការធ្វើដំណើររបស់ពលរដ្ឋ ចេញចូល ឆ្លងកាត់ភូមិ ទើបនៅព្រឹកថ្ងៃទី០៨ ខែមិថុនា នេះទើបលោកម៉ូវ ម៉ានិត អភិបាល
ខណ្ឌ ដោយមានសហការជាមួយក្រុមហ៊ុន លាយបេតុង បេតុងBST ដាក់គ្រឿងចាក់ មកជួសជុល កំណាត់ផ្លូវខាងលើឡើងវិញ ។

តែបើតាមពលរដ្ឋវិញ បានលើកឡើងថា ផ្លូវខាងលើ ក្រោយពីសាងសង់ស្អាត ហើយ ក៏ប៉ុន្តែកង្វះការថែទាំ អាជ្ញាធរ សង្កាត់ ខណ្ឌ ហាក់បីដូចជា បណ្តែតបណ្តោយឲ្យរថយន្តដឹកដី ដឹកថ្មា ខ្សាច់ បើកឆ្លងកាត់ ដែលទទួលរងនូវទម្ងន់ហួស លើសកំណត់ ទើបផ្លូវបេតុង មិនអាចទ្រាំទ្របាន រហូតដល់ខូច បាក់បែក ស្រុត ជាអន្លើរៗ ក្លាយជារណ្តៅទឹក ទាល់តែពលរដ្ឋស្រែក ទើបអាជ្ញាធរ រត់ខ្វែងជើង ចាត់វិធានការជួសជុល ជៀសវាងកុំឲ្យសម្តេចនាយកស្រែក ទាន់ ។

ពលរដ្ឋបន្តទៀតថា កន្លងមកសម្តេចនាយករដ្ឋមន្រ្តី ធ្លាប់ស្តីបន្ទោស ឲ្យលោក សាំ ពិសិទ្ធ ប្រធានមន្ទីរសាធារណការម្តងមកហើយ ជុំវិញផ្លូវដែលកសាងរួចហើយ កង្វះការថែទាំ រហូតទុកឲ្យរងការខូចខាត ខ្ទេច ទើបចាត់វិធានការជាក្រោយ ជួនឈានដល់ឆ្លើយដាក់គ្នាទៅទៀត ។

តែទោះជាយ៉ាងណាក្តី កំណាត់ផ្លូវបេតុង ខាងលើ ថ្វីត្បិតស្ថិតនៅជាប់សាលាខណ្ឌសែនសុខ រងខូចខាត អាជ្ញាធរ ស្វះស្វែង រហូតដល់ព្រឹកនេះ ជាពេលវេលាថ្ងៃល្អ សម្រេចដាក់គ្រឿងចក្រជួសជុលឡើងវិញហើយដោយខាងក្រុមហ៊ុនលាយស៊ីម៉ង់ត៍BSTជាអ្នកចំណាយថវិការជួសជុល ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ