ព្រឹតិ្តការណ៍ថ្មីៗ

ធ្លាប់ជាប់គុក១ឆ្នាំ ចេញមកវិញ លក់ថ្នាំញៀនទៀត !

4 ខែ មុន 19 តូ សុផល

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)កាលពីថ្ងៃ ព្រហស្បតិ៍ ០៩រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១១និង០០នាទី នៅចំណុច ៖ ភូមិ ត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ ឈ្មោះ លី យ៉ាក់កូប ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ ស៊ីឈ្នួលកាប់គោ ទីលំនៅបច្ចុប្បន្នភូមិ បារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល០១ឆ្នាំ ពីបទរក្សាទុកគ្រឿងញៀនខុសច្បាប់ នៅឆ្នាំ២០១៦)។

វត្ថុតាងចាប់យករួមមាន៖
១ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៤កញ្ចប់តូច ។
២ ឧបករណ៍សំរាប់វេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ប្រភពអោយដឹងថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យ ជនសង្ស័យឈ្មោះ លី យ៉ាក់កូប បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៣កញ្ចប់តូច នៅនឹងខ្លួន រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ លី យ៉ាក់កូប បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ តម្លៃ ៤០,០០០៛ (បួនម៉ឺនរៀល) ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចភូមិ ទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដើម្បីយកទៅរំលែកលក់បន្តក្នុង០១កញ្ចប់តូច តម្លៃ២០,០០០៛ ។

ដោយទទួលបានការឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល អនុញ្ញាតិអោយធ្វើការត្រួតពិនិត្យ ឆែកឆេរ លំនៅដ្ឋានរបស់ឈ្មោះ លី យ៉ាក់កូប នៅភូមិ បារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល និងមានការចូលរួមពីលោក មេភូមិ , លោកនាយប៉ុស្តិ៍ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានត្រួតពិនិត្យ ឆែកឆេរ រកឃើញ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច និងឧបករណ៍សំរាប់វេចខ្ចប់ , ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ