ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិអីរ៉ង់ម្នាក់ បើករថយន្ត​ក្នុង​ល្បឿន​លឿន​ក្រឡាប់ ផ្ងាជើងរងរបួស​ធ្ងន់នៅក្រុង​សំរោង

1 សប្តាហ៍ មុន 102 តូ សុផល

ខេត្តឧ​ត្ត​រ​មានជ័យ ៖កាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ បុរស​ជនជាតិ​អ៊ីរ៉ង់​ម្នាក់ បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿនបណ្តាល​ឲ្យ​រថយន្ត រេ​ចង្កូត​ក្រឡាប់ បណ្តាល​ឲ្យ​អ្នកបើកបរ រងរបួស​ធ្ងន់ ស្ថិតក្នុង​ភូមិ​ថ្នល់​បត់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ករណីនេះ រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ ពាក់​ស្លាក​លេខ 2AJ-9511 បើកបរ​ដោយ​ឈ្មោះ HOSSEIN ដោយ​ការបើកបរ ក្នុង​ល្បឿន​លឿន តាម​បណ្តោយ​ផ្លូវ៦៨ ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ បាន​បាត់បង់​ម្ចាស់ការ បណ្តាល​ឲ្យ​រថយន្ត រេ​ចង្កូត​ក្រឡាប់ អ្នកបើកបរ​ជនជាតិ​អ៊ីរ៉ង់​ម្នាក់ រងរបួស​ធ្ងន់។ ចំណែក​រថយន្ត​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង។

សមត្ថកិច្ច​មូលដ្ឋាន ចុះ​ដល់​កន្លែងកើតហេតុ យក​ជនរងគ្រោះ​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត ត្រូវបាន​យកទៅ​រក្សាទុក រង​ចាដោះស្រាយ នៅពេល​ក្រោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ