ព្រឹតិ្តការណ៍ថ្មីៗ

ផ្ទុះធុងហ្គាស ដាច់ខ្លួនស្លាប់ម្នាក់ ៨នាក់ទៀតរងរបួស្រាល នៅសាលាបច្ចេកទេសដុនបូស្កូ

4 ខែ មុន 464 តូ សុផល

ខេត្តព្រះសីហនុ ៖ នៅថ្ងៃ​ព្រហស្បតិ៍​ ៩រោច​​ ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ០៧ ខែ​មិថុនា​ ឆ្នាំ២០១៨ ​វេលាម៉ោង​ ១៣:៤០នាទី​ នៅសាលាបច្ចេកទេសដុនបូស្កូ ក្នុង​​​ ក្រុមទី១៨ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មានករណីផ្ទុះធុងហ្គាស​ក្នុងរោងជាង ក្រឡឹង បណ្តាលឲ្យស្លាប់ម្នាក់ឈ្មោះ សេង សារ៉ាត់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខ របរគ្រូបង្រៀនផ្នែកបច្ចកទេសក្រឡឹងនិងផ្សារ។​

សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅគេហដ្ឋាន ក្នុងសង្កាត់១ ក្រុងព្រះសីហនុ និងបណ្តាលឲ្យរងរបួសស្រាលចំនួន៨នាក់ ៖
១-ឈ្មោះ អៀង សុធា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេតតព្រះសីហនុ ។
២-ឈ្មោះ ជំុ វណ្ណជិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនិងទីលំនៅដូចគ្នា ។
៣-ឈ្មោះ នូច វណ្ណាភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនិងទីលំនៅដូចគ្នា ។
៤-ឈ្មោះ សយ គឹមហ៊ូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមេកានិច រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
៥-ឈ្មោះ ស្ងួន​ សារត្ន័ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិងទីលំនៅដូចគ្នា ។
៦-ឈ្មោះ ម៉ូង វណ្ណ: ភេទប្រស អាយុ២០ឆ្នាំ មុខរបរនិងទីលំនៅដូចគ្នា ។
៧-ឈ្មោះ ម៊ី សុភា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិងទីលំនៅដូចគ្នា ។
៨-ឈ្មោះ សាំង ភារិត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិងទីលំនៅដូចគ្នា ។

បច្ចុប្បន្នអ្នករបួសទាំងអស់កំពុងសំរាកព្យាបាលនៅគ្លីនិកសេតេ ក្នុងសង្កាត់២ ក្រុងព្រះសីហនុ រហូលមកដល់ម៉ោង ២២:០០នាទី ពួកគាត់បានចេញពីគ្លីនិកទៅលំនៅ ដ្ឋានរៀងៗខ្លួនវិញហើយ ។

តាមការបំភ្លឺសិស្សដែលកំពង់រៀននៅកន្លែងកើតហេតុ ឈ្មោះ លី ប៊ុនឡេង ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរសិស្សផ្នែកយន្តសាស្ត្រ បច្ចុប្បន្នស្នាក់នៅក្នុងសាលា បានអោយដឹងថាខ្លួនកំពុងតែសិក្សាស្រាប់តែឮសំលេងផ្ទុះយ៉ាងខ្លាំង ក្នុពេលនោះ ខ្ញុំបានចេញមកមើលឃើញរោងជាងរបស់គ្រូ សារ៉ាត់ (សាកសព) ខូចខាតទាំង ស្រុង ហើយរូបគាត់បានស្លាប់ និងមានអ្នករងរបួសជាច្រើនទៀត។ បើតាមខ្ញំុធ្លាប់ដឹងគឺមានបញ្ហាកន្លែងផ្សារ អាចលេចធ្លាយធុង អាសេទីឡែនប៉ះជាមួយធុងអ៊ុកស៊ីុសែន,ភ្លើងផ្សារ(ក្បាលមាន់) រួមជាមួយធុងហ្គាស ទើបបណ្តាលអោយមានកម្លាំងផ្ទុះយ៉ាងខ្លាំងបែបនេះ ។

តាមការសន្និដ្ឋានរបស់នគរបាលបច្ចេកទេសវិសាស្ត្រាបានអោយដឹងថា: ការផ្ទុះនេះគឹបណ្តាលមកពីផ្ទុះធុងខ្យល់ផ្សារ ដោយកំដៅក្បាលមាន់ដែលជាងផ្សារ ទៅប៉ះនឹងធុងខ្យល់បណ្តាលឲ្យធុងខ្យល់រីកមាឌរួចផ្ទុះតែម្តង និងបានរកឃើញក្បាល​ រ៉ូមានេធុងខ្យល់ឧកសីុហ្សែននិងធុងខ្យល់ហ្គាស គឺឃើញខ្យល់ឡើងដល់១៧០ គីឡូ នៅក្នុងធុងនោះ វាលើស ធ្វើឲ្យក្បាលមាន់ដែលជាងផ្សារជះកំដៅទៅដល់ធុងហ្គាស​ ដោយមិនដឹងខ្លួន​ ធ្វើឲ្យធុងខ្យល់រីកមាឌអាចផ្ទុះបាន ។

បញ្ជាក់​: សាលាបច្ចេកទេសដុនបូស្កូ អ្នកគ្រប់គ្រង និងជានាយកសាលាឈ្មោះ យូជីន ខាល់កូ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិឥណ្ឌា រីឯនាយករងសាលាឈ្មោះ អ៊ូច សំបូរ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់