ព្រឹតិ្តការណ៍ថ្មីៗ

អតីតចៅអធិការវត្តភ្នំបាក់លើ ក្រោយ ស្រោចទឹកលើករាសីឲ្យអតីតឧកញ៉ា ហូ ចំរើន

2 ខែ មុន 1234 តូ សុផល

ភ្នំពេញ ៖ ដូចជារឿងស្រដៀងគ្នាពេកទៅហើយ ត្រូវបានអ្នកភូមិ រស់នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញពួកគាត់លើកឡើងថា ដូចជារឿងចៃដន្យពេកហើយ ក្រោយពីអតីតចៅអធិការវត្ត ភ្នំបាក់លើ ដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ព្រះនាម ស្រិល វណ្ណា ហៅ អៀម វណ្ណា គ្រាដែលនៅជាចៅអធិការវត្ត ល្បីល្បាញ ខាងស្រោចទឹកលើករាសី ជ័យមង្គល ហើយត្រូវបាន អតីត លោកឧកញ៉ា ហូ ចំរើន និមន្តមកស្រោចទឹក ប្រោសព្រំលើករាសី នារាសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅភូមិគ្រឹះស្កឹមស្កៃ ក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ ក៏ប៉ុន្តែរមងារ ជាឧកញ៉ារបស់លោក ហូ ចំរើន ត្រូវបានសាបរលាបទៅវិញ ក៏ដោយសារ លោកកើតមានទំនាស់ក្នុងរង្វង់គ្រួសារ ឈានដល់ដកកាំភ្លើង បាញ់គម្រាមប្រពន្ធ ម្តាយក្មេក ជាច្រើនគ្រាប់ ហើយអតីតចៅអធិការវត្ត ស្រិល វណ្ណា បាននិមន្តចេញតាមច្រកទ្វារក្រោយ ទៅវត្តឯខេត្តបន្ទាយមានជ័យវិញ ។ រឿងរ៉ាវរបស់លោក ហូ ចំរើន រហូតដល់ថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៨ លោក ឧកញ៉ា ហូ ចំរើន ត្រូវបាននគរបាលក្រសួងមហាផ្ទៃឃាត់ខ្លួនបញ្ជូនទៅតុលាកា ឈានដល់មានដីកាបង្គាប់ឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ។

ពលរដ្ឋបន្តទៀតថា ដោយឡែក ក្រឡេកមើល អតីតចៅអធិការវត្ត ភ្នំបាក់លើ ស្រិល វណ្ណា វិញ ក្រោយពីស្រោចទឹកលើករាសី ឲ្យអតីតលោកឧកញ៉ា ហូ ចំរើន នាថ្ងៃឡើងងារជាឧកញ៉ា បានរយៈពេលជាង២ខែ បែជាជួបរឿងអាស្រូវដល់ខ្លួនដែរ ផ្ទុះរឿងអាស្រូវ « ពោតប្រល័យលោក » ត្រូវបាននារីជាសង្សារ បកអាក្រាត ឈានដល់ចាប់នាំទៅផ្សឹក នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ។

ក៏ប៉ុន្តែទោះជាយ៉ាងណាក្តី លោក ស្រិល វណ្ណា ហៅ អៀម វណ្ណា នៅមានរាសីខ្ពស់ជាង លោក ហូ ចំរើន ដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ