ព្រឹតិ្តការណ៍ថ្មីៗ

ខឹងញាតិជិតខាងចាក់សម្រាម ភាយក្លិនស្អុយ បែកគំនិតរៀបឥដ្ឋជារបងបាំង អាជ្ញាធរចុះហាមឃាត់

4 ខែ មុន 467 តូ សុផល

ភ្នំពេញ ៖ ទំនាសើរវាងញាតិជិតខាង លំនៅដ្ឋានព្រំជាប់គ្នា ដោយខឹងភាគីម្ខាងយកសម្រាមមកចាក់គរ ខាងមុខរបងភាយក្លិនស្អុយ បែកគំនិតរៀបឥដ្ឋធ្វើជារបងឃាំងបាំង តែរំលោភមកលើចំណីផ្លូវ ត្រូវបានអាជ្ញាធរចុះទៅហាមឃាត់ និងឲ្យវាយចោលវិញ កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមផ្លូវបេតុង ក្រុម១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

នៅកន្លែងកើតហេតុខាងលើនារសៀលថ្ងៃទី០៧នេះឃើញថា ភាគីផ្ទះម្ខាង បានចោទប្រកាន់ខឹងសម្បារទៅនឹងផ្ទះម្ខាងទៀត ចេះតែយកសម្រាមមកចាក់គរមុខផ្ទះ បង្កឲ្យ ស្អុយភាយក្លិន តែត្រូវបានភាគីខាងផ្ទះមានទំនាស់ ខឹងសម្បារ ក្នុងការរស់នៅក្បែរខាងគ្នាសោះ ម៨នចុះសម្រុង មើលមុខគ្នាមិនត្រង់ ទើបយកឥដ្ឋមករៀបធ្វើជារបង បិទបាំងឃាំង ប៉ុន្តែការធ្វើរបងឃាំងរបស់គាត់ បានធ្វើមកលើដីចំណីផ្លូវទៅវិញ ដែលបង្កឲ្យប៉ះពាល់ សម្បត្តិសាធារណៈ ត្រូវបានអាជ្ញាធរចុះទៅហាមឃាត់ និងឲ្យវាយកម្ទេចចោលទៅវិញ ។

ក្រោយពីអាជ្ញាធរចុះទៅ វាយរបង សង់លើដីសាធារណៈ ស្រាប់តែ ភាគីផ្ទះជាប់គ្នាទាំង២ ផ្ទុះសង្រ្គាមសម្តី តម្លើងសរសៃក ដាក់គ្នា អស់មួយប្រ៉ាវនៅចំពោះមុខអាជ្ញាធរផ្ទាល់តែម្តង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ