ព្រឹតិ្តការណ៍ថ្មីៗ

លោក ថេង សុថុល បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីវត្តចំនួន១៨ ក្នុងខណ្ឌច្បារអំពៅ

2 ខែ មុន 191 តូ សុផល

ភ្នំពេញ៖ នាល្ងាចថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៨នេះ នៅវត្តកំសាន្ត ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ថេង សុថុល អនុប្រធានគណៈកម្មាធិការអនុសាខា បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីវត្តចំនួន១៨ ក្នុងខណ្ឌច្បារអំពៅ ។

ក្នុងឱកាសនោះ លោកអនុប្រធានគណៈកម្មាធិការអនុសាខា បានមានប្រសាសន៍សូមថ្លែងអំណរព្រះគុណចំពោះព្រះចៅអធិការវត្តទាំង១៨ ព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។

ជាការឆ្លើយតប ព្រះញាណវង្ស សៅរ៍ មុនី ព្រះអនុគណខណ្ឌច្បារអំពៅ និងជាព្រះចៅអធិការវត្តកំសាន្ត តំណាងឲ្យវត្តទាំងអស់ បានមានព្រះថេរដីកាគាំទ្រ និងមានទឹកព្រះទ័យរីករាយ ក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។

ទេយ្យទានដែលអនុសាខាទទួលបានរួមមាន៖ អង្ករ១.២០០គីឡូក្រាម ទឹកសុទ្ធ២៩កេស មី៧៣កេស ទឹកក្រូច៤១កេស ទឹកត្រីទឹកសុីអុីវ៧៣យួរ ស្ករស១១០គីឡូក្រាម ទឹកដោះគោ១៣១កំប៉ុង តែ៧០កញ្ចប់ ត្រីខ១៥យួរ សម្ភារៈប្រើប្រាស់១៨សម្រាប់ និងថវិកាចំនួន៥លាន១សែនរៀល ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ