ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបូរី ក្នុងកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទ ពិសោធន៍ “លីក្វាន់យូរ” លើកទី ៦៤ 

2 ខែ មុន 556 តូ សុផល

 

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការរងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នឹងធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបូរី ក្នុងកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទ ពិសោធន៍ “លីក្វាន់យូរ” លើកទី ៦៤ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។​

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងជួបជាមួយ ឯកឧត្តម លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបូរី  ឯកឧត្តម ហ្គោ ចុកតុង (Emeritus Senior Minister Goh Chok Tong) អតីតនាយករដ្ឋមន្រ្តីប្រទេសសិង្ហបូរី និងឯកឧត្តមបណ្ឌិត អ៊ឹង អេង (Dr Ng Eng Hen) រដ្ឋមន្ត្រីការពារជាតិសិង្ហបូរី។ ឯកឧត្តមឧត្តមសេនីយ៍ឯក នឹងត្រូវបានទទួលពិសារអាហារថ្ងៃត្រង់ជាមួយឯកឧត្តមបណ្ឌិត ហ្សានីល ពុធូឈារី (Dr. Janil Puthucheary) រដ្ឋលេខាធិការ ក្រសួងដឹកជញ្ជូន និងក្រសួងទូរគមនាគមន៍ និងព័ត៌មានសិង្ហបូរី ផងដែរ។ ឯកឧត្តមឧត្តមសេនីយ៍ឯក នឹងជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តមបណ្ឌិត កូ ប៉ូ កូន (Dr Koh Poh Koon) រដ្ឋលេខាធិកា ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និង ឯកឧត្តមបណ្ឌិត តាន់ វូម៉េង (Tan Wu Meng) សមាជិកសភា និងលេខាធិការជាន់ខ្ពស់នៃក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម។        

 ឯកឧត្តម អេឌី តែ (Eddie Teo) ប្រធានកម្មវិធីទសន្សកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ “លីក្វាន់យូរ” នឹងទទួលជួប និងរៀបចំអាហារពេលល្ងាចទទួលស្វាគមន៍ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផងដែរ។

បន្ថែមពីនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងទទួលបទឧទ្ទេនាមពីស្ថានប័នសិង្ហបូរីមួយចំនួន រួមមាន ក្រសួងមុខងារសាធារណៈ គណៈកម្មាធិការនៃសេដ្ឋកិច្ចនាពេលអនាគត និង វិទ្យាស្ថានបណ្តោះ  បណ្តាលបច្ចេកទេស។ កម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍នេះ នឹងជួយជម្រុញការសន្ទនា និងការយោគយល់គ្នាកាន់តែស៊ីជម្រៅរវាងប្រទេសសិង្ហបូរី និងប្រទសកម្ពុជា ព្រមទាំង​ពង្រឹងទំនាក់ទំនងទ្វេរភាគីបន្ថែមទៀត។

កម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ “លីក្វាន់យូរ” ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ហើយបានអញ្ជើញបុគ្គលឆ្នើមៗមួយចំនួន ដើម្បីធ្វើទស្សនកិច្ចកម្រិតខ្ពស់នៅប្រទេសសិង្ហបូរី។ បុគ្គលដែលត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីនេះ ត្រូវបានជ្រើសរើសដោយផ្អែកលើកំណត់ត្រានៃស្នាដៃដែលបានធ្វើកន្លងមក និងមានសក្កានុពលលេចធ្លោ ​ក្នុងចូលរួមអភិវឌ្ឍជាតិខ្លួន ក៏ដូចជាក្នុងទំនាក់ទនងទ្វេរភាគីជាមួយប្រទសសិង្ហបូរី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ