ព្រឹតិ្តការណ៍ថ្មីៗ

សាហាវណាស់! ចាប់យាយចង រំលោភចៅ ហើយប្លន់យកទ្រព្យសម្បត្តិហ្មត់

2 សប្តាហ៍ មុន 1059 តូ សុផល

កំពង់ស្ពឺ ៖ វាពិតជាមិនធម្មតាឡើយ មានចោរមួយក្រុម ប្រើកាំបិតជាអាវុធ ចូលទៅលំនៅឋានមួយកន្លែងដែលនៅតែពីរនាក់យាយនឹងចៅស្រី ហើយបានធ្វើសកម្មភាព ចាប់យាយចង រួចចាប់ចៅស្រីរំលោភបានសម្រេច ហើយប្លន់យកលុយនិងគ្រឿងអលង្កាអស់មួយចំនួនព្រមទាំងចាប់រំលោភចៅស្រីទៀតផង។

បើតាមសមត្ថកិច្ចឱ្យដឹងថា ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃ ទី៥ខែមិថុនា២០១៨ ស្តិតនៅភូមិកណ្តាលឃុំតាំងសំរោងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច បានឱ្យដឹងថា លោកយាយរងគ្រោះឈ្មោះងិន សុន អាយុ ៦៩ឆ្នាំ និងចៅស្រីឈ្មោះ ខ ស អ អាយុ១២ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។

ក្រោយកើតហេតុ នៅព្រឹកថ្ងៃទី៦មិថុនា២០១៨នេះលោកយាយបានប្រាប់សមត្ថកិច្ចថា”មុនពេលកើតហេតុគាត់និងចៅបានរៀបចំចូលសំរាកនៅផ្ទះដូចសព្វដង រហូតដល់១១និង៣០នាទីស្រាប់តែមានមនុស្សបិតមុខ២នាក់ មកចាប់គាត់និងចៅទម្លាក់ពីលើគ្រែហើយយកខ្សែចងគាត់និងចៅបំបែកចេញពីគ្នា ហើយពួកវាបានសួររកមាស និងលុយដែលកូនគាត់ផ្ញើទុក។

លោកយាយបន្តទៀតថា ពេលនោះចោរបានវាយគាត់អោយប្រាប់ពីកន្លែងលាក់លុយនិងមាស ហើយដោយលោកយាយទ្រាំមិនបានក៍ប្រាប់ពីកន្លែងលាក់ខ្សែ ក ដែលកូនស្រីគាត់ផ្ញើនិងលុយ១លានរៀល មិនតែប៉ុណ្ណោះក្រុមចោរបានដោះយកក្រវិលមាស១ជី ពីចៅស្រីនិងចិញ្ចៀនមាស១ជីី ពីគាត់ ហើយប្រមូលយកខ្សែកផ្លាកទីន៥ជី ដែលលាក់ទុកក្រោមខ្នើយទៀតផង។

លោកយាយបន្តទៀតថា ក្រោយប្រមូលយកលុយនិងគ្រឿងអលង្កាបានហើយពួកវាបានចាប់ចៅស្រីយកទៅក្រោយផ្ទះហើយធ្វើសកម្មភាពរំលោភចៅរបស់គាត់ទៀតតែគាត់មិនអាចជួយអ្វីបានក្រៅពីអាណិតចៅឡើយ។

ចំណែកក្មេងស្រីរងគ្រោះបានរៀបរាប់ថានាងមានម្តាយ ជាកម្មការិនីកាត់ដេរនៅបែកចានឱពុកជាកម្មករសំណង់រាល់ថ្ងៃនាងរស់នៅជាមួយជីដូន។

នាងបានបន្តថា មុនពេលកើតហេតុនាងកំពុងដេកជាមួយជីដូនស្រាប់តែមានមនុស្សមកចាប់អូសទម្លាក់ពីលើគ្រែ ហើយយកកាំបិតភ្ជង់មិនអោយស្រែក បើហ៊ានស្រែកពួកវាសម្លាប់ចោល។ ពេលនោះពួកវាចាប់នាងចងហើយគ្នាវាម្នាក់បានអូសនាងទៅក្រៅផ្ទះដោយបានធ្វើសកម្មភាបរំលោភនាង តែនៅពេលនោះដោយទ្រាំពុំបាននិងឈឺផងនាងក៍ស្រែកហៅយាយអោយជួយ ហើយទំនងខ្លាចបែកការណ៍ ដោយគ្នាវាហៅផងនោះទើបវានាំគ្នារត់គេចបាត់អស់ទៅ។

ក្រោយទទួលព័ត៌មានអំពីករណីនេះភ្លាមថ្នាក់លើបានចាត់កម្លាំព្រហ្មទណ្ឌខេត្តចុះមកអង្កេតស្រាវជ្រាវជាបន្ទាន់ផងដែរ ហើយខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនសង្ស័យយកមកផ្តន់ន្ទាទោសតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ