ព្រឹតិ្តការណ៍ថ្មីៗ

អធិការក្រុងបាត់ដំបងគួរបង្ក្រាបទីតាំងកន្ទុយលេខជ្រកក្រោមស្លាកលីនីលក់គ្រឿងសំអាងការមុខផ្សារបឹងឈូក

2 សប្តាហ៍ មុន 155 តូ សុផល

បាត់ដំបង៖លោកប៉ាង ហៀង អធិការក្រុងបាត់ដំបងនិងសមត្ថកិច្ចពាក់ព័ន្ធមិនគួរបណ្តោយអោយមេកន្ទុយលេខយួន-សៀម បើកលក់ដូចសំលៀកបំពាក់បិទទ្វារពីមុខបើកលក់ពីក្រោយយ៉ាងរលូននៅមុខផ្សារបឹងឈូកស្ថិតក្នុងសង្កាត់ព្រែកមហាទេព ក្រុងបាត់ដំបង។

ទីតាំងកន្ទុយលេខដុះស្លែ១នេះមិនមែនកម្លាំងនគរបាលឬអាវុធហត្ថក្រុងខេត្តមិនដឹងនោះទេប៉ុន្តែអស់លោកមិនបង្ក្រាបសង្ស័យកំពុងតែផ្អែមមាត់ដូចស្ករទើបមិនបង្ក្រាប។

ក្រុមការងារយើងខ្ញុំសូមបញ្ជាក់ថាសមត្ថកិច្ចនាំគ្នាទៅទទួលទានគុយទាវ កាហ្វេនៅចំពីីមុខស្លាកយីហោ(72 លីនីលក់គ្រឿងសំអាងការ)រៀងរាល់ថ្ងៃ
និងជជែកគ្នារឿងចាក់កន្ទុយលេខទៀតផងជាពិសេសកម្លាំងនគរបាលក្រុងបាត់ដំបងតែម្តង។

ចំពោះការចុះផ្សាយរបស់អង្គភាពTNN យើងខ្ញុំសុទ្ធតែមានភស្តុតាងគ្រប់គ្រាន់មិនមែនធ្វើលេងៗដូចក្មេងបៀមដៃនោះទេក៍ប៉ុន្តែក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហាក់បីដូចជាតាមគាំពារជនខិលខូចឬទីតាំងបទល្មើសនានាក្នុងក្រុងបាត់ដំបងដែលកំពុងមានឈ្មោះល្បីនិងជាប់ចំណាត់ថ្នាក់លេខ១ ផ្ការំដួល៣ទង។

ជាចុងក្រោយក្រុមការងារយើងខ្ញុំសង្ឃឹមនិងជឿជាក់ថាលោក ផេង រិទ្ធី ចៅហហ្វាយក្រុងនិងលោកងួន រតន: ចៅហ្វាយខេត្តបាត់ដំបងព្រមទាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានជ្រាបនិងចុះបង្ក្រាបជាក់ជាមិនខាន៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ