ព្រឹតិ្តការណ៍ថ្មីៗ

លិខិតបដិសេធ៖ យើងខ្ញុំជាម្ចាស់អចលនវត្ថុ សូមបដិសេធចំពោះឈ្មោះ Keo Ko​eun​​ដែលបំភ្លៃការពិត

2 សប្តាហ៍ មុន 144 តូ សុផល

ភ្នំពេញ៖ ខ្ញុំបាទ រាជ សារ៉ាត់ នាយកអង្គភាពសារព័ត៌មាន “រស្មីគោកធ្លក” សូមធ្វើការបដិសេធទាំងស្រុងទៅនឹងម្ចាស់អាខោនហ្វេសប៊ុក ឈ្មោះ Keo Koeun ដែលបានបង្ហោះ បង្ខូច មួលបង្កាច់ មកលើយើងខ្ញុំថា បានធ្វើរបងរំលោភយកដីរបស់គាត់ ធ្វើកម្មសិទ្ធិ នៅភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នោះ គឺខុសពីការពិតទាំងស្រុង ហើយធ្វើឱ្យមហាជន មានការយល់ច្រឡំមកលើយើងខ្ញុំ ដែលជាម្ចាស់ដី ម្ចាស់កម្មសិទ្ធិពិតប្រាកដ។

ខ្ញុំបាទសូមជម្រាបផងដែរទៅម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ Keo Koeun និងអ្នកដែលមិនដឹងពីប្រវត្តិដីនោះ ឱ្យបានជ្រាបច្បាស់ថា ដីដែលម្ចាស់អាខោនខាងលើចោទយើងខ្ញុំរំលោភយកនោះ គឺជាដី ភូមិឋានរបស់ខ្ញុំបាទតាំងពីមុនឆ្នាំ១៩៧៩ មកម៉្លេះ ហើយកំពុងតែបន្តរស់នៅដល់សព្វថ្ងៃនេះ។
ខ្ញុំសូមបញ្ជាក់ផងដែរថា កាលពីមុនដីផ្ទះភូមិយើងខ្ញុំមិនទាន់ធ្វើរបងនោះទេ គឺមានតែខឿនព្រំដីនៅផ្នែកខាងមុខ ។ ហើយក្នុងរយះពេលជាង៤ខែមកនេះ ផ្ទះក្បែរខាង ដែលជាក្រុមគ្រួសារ ម្ចាស់អាខោនហ្វេសប៊ុក ខាងលើនេះ បានយករានទេវតា ទៅដាក់នៅលើដី របស់យើងខ្ញុំ។ លុះពេលចុងក្រោយនេះ យើងខ្ញុំត្រូវការធ្វើរបងព្រំដី ធ្វើឱ្យរានទេវតា ដែលគេដាក់នោះស្ថិតក្នុងរបងដីរបស់យើងខ្ញុំ។ អ៊ីចឹងហើយ ទើបយើងខ្ញុំឱ្យម្ចាស់រានទេវតានោះ លើកទៅដាក់នៅជាប់ខឿនព្រំដីនៅខាងមុខវិញ។ យើងខ្ញុំមិនបានរំលោភយកដីអ្នកជិតខាង សូម្បីតែ១ចង្អាមណា ដូចការសរសេរបង្ហោះក្នុងអាខោនហ្វេសប៊ុក ឈ្មោះ Keo Koeun នោះឡើយ។ ដីភូមិលំនៅឋានយើងខ្ញុំ មានកម្មសិទ្ធិ មានប្លង់ត្រឹមត្រូវតាមច្បាប់ភូមិបាល និងសូរិយាដី។
ដូច្នេះយើងខ្ញុំសូមបដិសេធទាំងស្រុង ហើយសូមឱ្យម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ Keo Koeun នេះលុបចោលនូវអ្វីដែលខ្លួនបានសរសេរបង្ហោះបង្ខូចថាយើងខ្ញុំរំលោភយកដីនោះវិញជាបន្ទាន់ ។ ហើយបើនៅតែបន្តទៀតយើងខ្ញុំ នឹងប្តឹងទៅស្ថាប័នមានសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់៕

ធ្វើនៅភ្នំពេញ ថ្ងៃ៨រោជ ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព ស២៥៦២ ត្រូវថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០១៨។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ