ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីចាស់ក្មេង៣នាក់ លេង យូគីនិងឡូតូ ប៉ូសីសសែនសុខ ចាប់ស្រាប់តែអង្គុយយំ

2 ខែ មុន 412 តូ សុផល

ភ្នំពេញ៖ស្ត្រី៣នាក់ត្រូវបានអាជ្ញាធរចុះទៅបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែងខណះប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ (យូគីនិងឡូតូ)។កាលពីម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី០៦មិថុនានៅក្នុងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

អ្នកដែលឃាត់ខាងលើទី១ឈ្មោះអឹម អិន អាយុ៦៩ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិដំណាក់សង្កាត់គោកឃ្លាងខណ្ឌសែនសុខ។ទី២ឈ្មោះហៀង ពុទ្ធាវី អាយុ១៩ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិដំណាក់សង្កាត់គោកឃ្លាងខណ្ឌសែនសុខ។ទី៣ឈ្មោះកេត ស្រីចិន អាយុ២៦ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិគោកឃ្លាងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

អាជ្ញាធរបានប្រាប់ថាការចុះបង្ក្រាបទីតាំងល្បែងខាងលើក្រោយពីមានប្រជាពលរដ្ឋរាយការណមកអាជ្ញាធរថាមានអ្នកទំនេរអត់ការងារធ្វើបានប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងរាល់ថ្ងៃដែលបង្ករសំលេងរំខាននិងបាត់បងសណ្តាប់ធ្នាប់ក្នុងភូមិទើបអាជ្ញាធរសម្រេចចុះទៅបង្ក្រាបនិងឃាត់ខ្លួនបានស្ត្រី៣នាក់ខាងលើជាក់ស្តែងព្រមទាំងដកហូតវត្ថុតាងមួយចំនួនផង។

បច្ចុប្បន្នស្ត្រីញៀនល្បែងទាំង៣នាក់កំពុងធ្វើការសាកសួរបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងរងចាំសម្រេចពេលក្រោយថាត្រូវអប់រំឬក៍ឃាត់ខ្លួន៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ