ព្រឹតិ្តការណ៍ថ្មីៗ

ធ្លាប់តែហាងKTVកោរភ្ញៀវ លើកនេះភ្ញៀវកោរហាងKTVវិញម្តង

2 ខែ មុន 1580 តូ សុផល

ភ្នំពេញ ៖ កន្លងមកធ្លាប់ដឹង ធ្លាប់ឮ ជារឿងៗ រឿងរ៉ាវកើតឡើងសម្រាប់អ្នកនិយមចូលចិត្តទៅផឹកសុី រាំ ច្រៀងនៅហាងKTVហើយត្រូវបានភាគីខាងម្ចាស់ហាបន្លំគិតលុយលើស កោរភ្ញៀវ កែប៉ុន្តែសម្រាប់លើកនេះ បែជាភាគីខាងភ្ញៀវកោរ ហាងKTVវិញម្តង ក្រោយពីចូលចូលផឹកសុីគ្នា២នាក់ នាំគ្នាចូលហាងខារ៉ាអូខេ រស្មីម៉ៃដា ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រួមទាំងស្រីកំដរ២នាក់ទៀតសរុបគ្នា៤នាក់ ម្ហូមមានតែ៤មុខ ផឹកអស់មួយកេសហៅថែមមួយកេស អស់រយះពេល៤ម៉ោងកន្លះ តាំងពីវេលាម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ រហូតដល់វេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃដដែល គិតលុយអស់៩១ដុល្លា បែជាខាងភ្ញៀវស្រែកឡូឡាថា គិតមិនប្រក្រតី ផ្អើលសមត្ថកិច្ចចុះទៅសម្របសម្រួល ក៏និយាយសម្តាប់គ្នាមិនបាន ដោយសារភាគីភ្ញៀវស្រវឹងជោគ ទើបសម្រេចនាំទៅចូលប៉ុស្តិ៍ប៉ូលីស ។

បុរសទាំង២នាក់ជាភ្ញៀវផឹកសុីខាងល់ ទី១ ឈ្មោះ មាន រ៉ូណន់ អាយុ២៦ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅ សង្កាត់ មនោរម្យ ខណ្ឌ ៧មករា មានស្រុកកំណើត ភូមិទាំងឫស្សី ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ។ ទី២ ឈ្មោះ ធឿន វ៉ាន់ដែន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ស្នាក់នៅជាមួយគ្នា ។ ចំណែកម្ចាស់ហាង គ្រាន់តែដឹងថា ជាអ្នកមានស្រុកកំណើត នៅភូមិឃុំជាមួយគ្នា ខាងស្រុកបាទី ។

តាមសម្តីបុរសឈ្មោះ មាន រ៉ូណន់ ជាភ្ញៀវ បានឲ្យដឹងទាំងសភាពស្រវឹងទោទន់ថា ខ្លួនចូលផឹកសុីនៅហាងខាងលើ គ្នា២នាក់ ស្រីកំដរ២នាក់ទៀតសរុបគ្នា៤នាក់ នឹកឃើញថាជាអ្នកមានស្រុកកំណើតជាមួយគ្នា ចូលតាំងពីម៉ោង២អធ្រាត្រ ដល់ន៉ោង៦និង៣០នាទីព្រឹក ពួកគេផឹកអស់តែកន្លះកេសទេ ចុះហេតុអ្វីបានជាហាងគិតលុយអស់ដល់ទៅស្រា៣កេស ស្មើ៩១ដុល្លាទៅវិញ ទើបគាត់មិនសុខចិត្ត ទាមទាររកយុត្តិធម៌ ។

តែបើតាមសម្តីម្ចាស់ហាងវិញ បានឲ្យដឹងថា នឹកឃើញជាអ្នកស្រុកភូមិជាមួយគ្នា គាត់គិតមួយឈុត ៣០ដុល្លា ស្មើនឹងស្រាបៀ១កេស ម្ហូបចំនួន៤មុខ ក៏ប៉ុន្តែគ្រាដែល បុរសខាងលើ ចូលផឹកសុីសរុបទាំងស្រី២នាក់ទៀត ទាំងអស់៤នាក់ ផឹកអស់១កេស ហៅថែមស្រាបៀ១កេសទៀត តាំងពីម៉ោង២រំលងអធ្រាត្រ ថ្ងៃទី០៦ ខែមិថុនា រហូតដល់ម៉ោង៦និង៣០នាតីព្រឹក ហៅដាក់ស្រាបៀ៣កេស ផឹកអស់ស្រាបៀ២កេសកន្លះ ទេ រួមទាំងទឹកសុទ្ធ១ដប សល់ស្រាទាំងប៉ុន្មានគាត់ ចងវិចខ្ចប់ទុកឲ្យភ្ញៀវទៀត គិតលុយអស់៩១ដុល្លា បែជាស្រែកចោទថា ហាងកោរទៅវិញ ទុកម៉ូតូឲ្យទៅហាង ប្រាប់ថាទៅរកលុយ បែជាទៅប្តឹងប៉ូលីស ។

រឿងចម្រូងចម្រាស់គ្នារវាងភ្ញៀវ និងម្ចាស់ហាងKTV សមត្ថក៨ច្ចចុះទៅ សាកសួរ ជាក់ស្តែង គ្មានអ្វីដែលថាហាងកោរនោះទេ ម្ហូបគ្នាហៅបន្ថែមផង គិតតែតម្លៃស្រា ភ្ញៀវស្រែកឡូឡាថាអយុត្តិធម៌ និយាយលែងសនតាប់ទាំងប៉ូលីសទៀត ដោយសារ បុរសខាងលើស្រវឹងជោគពេកហើយ ។

ដោយសារនិយាគ្នាលែងស្តាប់ ទោះជាម្ចាស់ហាង យោគយល់នឹកថា អ្នកស្រុកភូមិជាមួយគ្នា បញ្ចុះបន្ធូរបន្ថយ មកត្រឹមតែ១កេស ក៏បុរសខាងលើ មិនសុខចិត្ត ឡាំប៉ាដល់ក្នុងប៉ុស្តិ៍ប៉ូលីស ហួសនិយាយ ដោយអំណាចនៃសារជាតិស្រវឹង ដោះស្រាយមិនចេញ មានតែរងចាំឲ្យបុរសរូបនោះ អង្គុយចាំស្វាងស្រាសិន ចាំនិយាយគ្នាក្រោយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ